Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញជាផ្លូវការនូវតំបន់កំណត់ជាតំបន់ «ក្រហម», «លឿងទុំ» និង «លឿង»

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសានេះ បានប្រកាសជាផ្លូវការហើយនូវការកំណត់ និងបែងចែកតំបន់ ដែលជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង»។

សេចក្ដីប្រកាសព័ត៍មានបានឲ្យដឹងថា តំបន់ក្រហម រួមមាន៖
១៖ ខណ្ឌទួលគោក៖ សង្កាត់បឹងសាឡាង (ភូមិ១៤ ភូមិ១៦ និងភូមិ១៧)
២៖ ខណ្ឌដង្កោ៖ សង្កាត់ព្រៃស (ភូមិប្រការ) និងសង្កាត់ដង្កោ (ភូមិម័ល ភូមិថ្មី និងភូមិសំបូរ)
៣៖ ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២, សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី១
៤៖ ខណ្ឌឫស្សីកែវ៖ សង្កាត់ទួលសង្កែទី១
៥៖ ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១។

ចំណែកតំបន់លឿងទុំ រួមមាន៖
១៖ ខណ្ឌចំការមន៖ សង្កាត់ទួលទំពូងទី២, សង្កាត់បឹងត្របែក និងសង្កាត់ទន្លេបាសាក់ (ភូមិ៩ និងភូមិ១៦)
២៖ ខណ្ឌដូនពេញ៖ សង្កាត់ផ្សារកណ្ដាលទី១, សង្កាត់ផ្សារកណ្ដាលទី២ និងសង្កាត់ផ្សារចាស់
៣៖ ខណ្ឌ៧មករា៖ សង្កាត់អូរឫស្សីទី១, សង្កាត់អូរឫស្សីទី២, សង្កាត់អូរឫស្សីទី៣, សង្កាត់វាលវង់ និងសង្កាត់បឹងព្រលឹត (ភូមិ៤ ភូមិ៥ និងភូមិ៦)
៤៖ ខណ្ឌទួលគោក៖ សង្កាត់ផ្សារដើមគ និងសង្កាត់បឹងសាឡាង (លើកលែងភូមិ១៤ ភូមិ១៦ និងភូមិ១៧)
៥៖ ខណ្ឌដង្កោ៖ សង្កាតព្រៃស (លើកលែងភូមិប្រការ) និងសង្កាត់ដង្កោ (លើកលែងភូមិម័ល ភូមិថ្មី និងភូមិសំបួរ)
៦៖ ខណ្ឌមានជ័យ៖ សង្កាត់ចាក់អង្រែលើ, សង្កាត់ចាក់អង្រែក្រោម និងសង្កាត់បឹងទំពន់ទី២
៧៖ ខណ្ឌឫស្សីកែវ៖ សង្កាត់គីឡូម៉ែត្រលេខ៦, សង្កាត់ឫស្សីកែវ, សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២
៨៖ ខណ្ឌសែនសុខ៖ សង្កាត់ទឹកថ្លា, សង្កាត់អូរបែកក្អម និងសង្កាត់គោលឃ្លាង
៩៖ ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី២, សង្កាត់ចោមចៅទី៣ និងសង្កាត់កាកាបទី១
១០៖ ខណ្ឌជ្រោយចង្វារ៖ សង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប
១១៖ ខណ្ឌព្រែកព្នៅ៖ សង្កាត់ព្រែកព្នៅ (ភូមិព្រែកព្នៅ ភូមិកណ្ដាល ភូមិផ្សារលិច និងភូមិពោធិ៍មង្គល), សង្កាត់ពញាពន់ (ភូមិធំត្បូង) និងសង្កាត់គោករកា (ភូមិគោករកា ភូមិអណ្ដូង ភូមិខ្មែរលើ ភូមិពុទ្រា ភូមិត្រពាំងពោធិ៍ និងភូមិភ្លូផ្អែម)
១២៖ ខណ្ឌច្បារអំពៅ៖ សង្កាត់ច្បារអំពៅទី១, សង្កាត់ច្បារអំពៅទី២, សង្កាត់ព្រែកប្រា និងសង្កាត់និរោធ (លើកលែងតំបន់បុរីប៉េង ហួតបឹងស្នោ)
១៣៖ ខណ្ឌបឹងកេងកង៖ សង្កាត់បឹងកេងកងទី៣ និងសង្កាត់ស្វាយព្រៃទី១
១៤៖ ខណ្ឌកំបូល៖ សង្កាត់កន្ទោក (ភូមិកន្ទោកខាងជើង) និងសង្កាត់ស្នោរ (ភូមិទួលលៀប)។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានថ្លែងប្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល។

លោកថា បើទោះបីជារដ្ឋបាលរាជធានីភ្នំពេញបានកំណត់អំពីភូមិសាស្ត្រក្នុងតំបន់បិទខ្ទប់ជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងរួចហើយក៏ដោយ ក៏វិធានការដែលត្រូវយកមកអនុវត្តសម្រាប់តំបន់នីមួយៗទាំងនោះ មានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោងសូន្យ នៃថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តទៅ។

លោកបន្ដថា ហេតុនេះ ក្នុងពេលនេះរហូតដល់មុនម៉ោងសូន្យថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ សូមបន្តអនុវត្តនូវរាល់វិធានការដែលបានដាក់ចេញកន្លងមកដដែល គឺវិធានការសម្រាប់តំបន់ក្រហម និងវិធានការសម្រាប់តំបន់មិនក្រហម៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook