Connect with us

ព័ត៌មានជាតិ

សិង្ហបុរីគ្រោងបង្កើតកំពង់ផែបែបទំនើបមួយនៅភ្នំពេញ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា សហការជាមួយភាគីសិង្ហបុរី គ្រោងនឹងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មដ៏ទំនើបមួយកន្លែង នៅរាជធានីភ្នំពេញ (Phnom Penh SuperPort+ ) ដើម្បីពង្រឹងវិស័យដឹកជញ្ជូនជាមួយប្រទេសក្នុងតំបន់ ជាពិសេសថៃ វៀតណាម ឡាវ និងភូមាជាដើម។

នេះបើយោងតាមពីកិច្ចរវាងឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីហិរញ្ញវត្ថុសិង្ហបុរី ហេដ្ឋរចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH កាលពីថ្ងៃទី ៩ កញ្ញានេះ។

គម្រោងនេះបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់គ្រោងសិក្សា ដោយក្នុងកិច្ចប្រជុំ ឯកឧត្ដម ស៊ុន ចាន់ថុល បានជំរុញឱ្យភាគីសិង្ហបិរីទាក់ទងមកក្រុមការងារបច្ចេកទេសឱ្យជួយសម្របសម្រួល ដើម្បីឱ្យការអនុវត្តគម្រោងដើរតាមជំហាន និងកាលបរិច្ឆេទ។

ឯកឧត្ដម ស៊ុន ចាន់ថុល បានលើកឡើងថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ជាផ្នែកមួយនៃផែនការមេ និងផែនការមេអន្តរកាលស្ដីពីការតភ្ជាប់ប្រពន្ធ័ដឹកជញ្ជូនពហុមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា។

ផែនការយុទុ្ធសាស្ត្រនេះ ជាការបង្ហាញពីការតភ្ជាប់រវាងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស សំដៅធានាបាននូវខ្សែសង្វាក់ដឹកជញ្ជូនប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook