ជួយគ្នាក្នុងគ្រាក្រ នៅពញរ ថ្ងៃសៅរ៍ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ក្រុមការងារអនុសាខាកងទ័ពទេវតាស្រលាញ់សន្តិភាពនិងក្រុមយុវជន១៥៧ (ស្រុកជីក្រែង)ដឹកនាំដោយ លោក ឡុង ប៊ុនឡៃ អនុប្រធាន អនុសាខាកងទ័ពទេវតាស្រលាញ់សន្តិភាពសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំសង្វើយ ចែកជូនស្បៀងបងប្អូន កំពុងធ្វើចត្តាឡីស័ក្កចំនួន ០៧នាក់ ក្នុងភូមិចក ០៦នាក់ ក្នុងភូមិតាព្រំ ១០នាក់ ក្នុងភូមិកន្សែង។
អំណោយដែលនាំយកទៅជូនពួកគាត់នៅពេលនោះសុទ្ឋសឹងជាគ្រឿងឧបភោគបរិភោគដែលចាំបាច់ប្រចាំថ្ងៃដើម្បីអោយពួកគាត់អាចដោះស្រាយជីវភាពបានក្នុងពេលកំពុងធ្វើចត្តាឡីស័កក្នុងរយះពេល១៤ថ្ងៃ។
បន្ទាប់មកថ្ងៃដដែលនោះដែរ ក្រុមការងារអនុសាខកងទ័ពទេវតាស្រលាញ់សន្តិភាព សហការជាមួយលោក ពៅ ប៊ុនធឿន អភិបាលនៃគណ:អភិបាលស្រុកជីក្រែង ប្រគល់សម្ភារៈជូនគណបញ្ជាការឯកភាពប្រចាំការ ច្រកចេញ-ចូលព្រំប្រទល់ខេត្តសៀមរាប និងកំពង់ធំ ផងដែរ។
លោក ហង្ស រ៉ាឌ៉ែ ដែលជាអនុប្រធានក្រុមការងារអនុសាខកងទ័ពទេវតា ស្រលាញ់សន្តិភាព បានថ្លែងប្រាប់ អង្គភាពសារពត៌មានកម្ពុជាសន្តិភាព នៅរសៀល ថ្ងៃនេះថា ត្បិតអំណោយទាំងនេះតិចតួចតែមានតំលៃណាស់សំរាប់បងប្អូនដែលកំពុង ខ្វះខាតស្រមពេលធ្វើចត្តាឡីស័ក លោកថា កន្លងមកនេះ ក្រុមការងារអនុសាខកងទ័ពទេវតាស្រលាញ់សន្តិភាព បានចូលរូមចំនែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយជនរងគ្រោះដោយសារទឹកជំនន់ ជនក្រីក្រ និងជនមានជំងឺធ្ងន់ធ្ងរជាច្រើនហើយដែរ ដែលនេះជាស្មារតី របស់ក្រុមការងារអនុសាខកងទ័ពទេវតាស្រលាញ់សន្តិភាព ក្នុងជួយជ្រោមជ្រែងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីដឹកនាំកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព។





