Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងនាំចេញផ្លែស្វាយស្រស់ដោយផ្ទាល់ទៅកាន់ប្រទេសចិនជាផ្លូវការ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ

(ភ្នំពេញ) ៖ ក្រសួងកសិកម្ម បាននិងកំពុងត្រៀមរៀបចំពិធីសម្ពោធ ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ដោយផ្ទាល់ទៅកាន់ប្រទេសចិនជាផ្លូវការ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ដោយពិធីសម្ពោធនេះនឹងរៀបចំឡើងនៅក្រុមហ៊ុន AL JAZEELAN FOOD PTE.LTD ស្ថិតក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមរំលឹកជូនថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១កន្លងមកនេះ រដ្ឋាភិបាលចិនតាមរយៈរដ្ឋបាលគយចិន បានអនុម័តទទួលស្គាល់ជាផ្លូវការ នូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិន។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា កម្ពុជាអាចនាំចេញផ្លែស្វាយស្រស់ បានប្រមាណ១០ម៉ឺនតោនប៉ុណ្ណោះ ក្នុង១ឆ្នាំទៅកាន់ទីផ្សារចិន។ ឯកឧត្តម ក៍បង្ហា្ពញពីការរំពឹងដែរថា នឹងមានក្រុមហ៊ុនធំៗជាច្រើនទៀត នឹងរៀបចំដំឡើងរោងចក្រវេចខ្ចប់ស្វាយ និងសុំការទទួលស្គាល់ពីរដ្ឋបាលគយចិន ដែលនឹងអាចធ្វើឲ្យ បរិមាណនៃការនាំចេញកើនឡើងបន្ថែមទៀត។

សូមបញ្ជាក់ជូនថា គិតត្រឹមឆ្នាំ២០២០ កម្ពុជាមានការដាំដុះដាំណាំស្វាយកើនឡើងរហូតដល់ជាង ១៣ម៉ឺនហិកតា ដែលអាចទទួលផលពី១.៦លានតោន ដល់ ១.៧លានតោន៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook