យោងតាមការបញ្ជាក់ពីលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្រកាសយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ពលរដ្ឋគ្រប់រូបដែលមានបំណងត្រឡប់មកភូមិដ្ឋាន ឬមកធ្វើការ ឬមកលេងសាច់ញាតិ ក្នុងខេត្តត្បូងឃ្មុំ ត្រូវតែធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិត។
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង បានធ្វើការជម្រាបជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា ចំពោះអ្នកដែលធ្វើដំណើរមកពីបណ្តារាជធានី-ខេត្តផ្សេងៗចូលមកកាន់ទឹកដីខេត្តព្រៃវែង ដាច់ខាតត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងត្រូវពិនិត្យសំណាក។
