Connect with us

ព័ត៌មានជាតិ

លោក ជំទាវ ឱ វណ្ណ​ឌី​ន ព្រមាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ឡើង​វិញ​ បើសិនជា​មានការ​ធ្វេសប្រហែស

រាជធានី​ភ្នំពេញ ៖ លោក ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា «​ថ្វី​ត្បិត​រាជរដ្ឋាភិបាល​បញ្ចប់​ការ​បិទ​ខ្ទប់​ក៏​ពិតមែន ប៉ុន្តែ​ការ​ផ្ទុះ​ឡើង​វិញ​មេរោគ​កូ​វី​ដ​-១៩ វា​នឹង​អាច​កើត​មាន​ឡើង​ប្រ​សិន​យើង​មានការ​ធ្វេសប្រហែស​»​។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ថា ការ​រស់នៅ​របស់​មេរោគ​កូ​វី​ដ​-១៩ គឺ​វា​នៅ​ជាមួយ​យើង​ជា​និច្ច ថ្វី​ត្បិត​រាជរដ្ឋាភិបាល​បញ្ចប់​ការ​បិទ​ខ្ទប់​ក៏​ពិតមែន ប៉ុន្តែ​ការ​ផ្ទុះ​ឡើង​វិញ​មេរោគ​កូ​វី​ដ​-១៩ វា​នឹង​អាច​កើត​មាន​ឡើង ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស ហើយ​បណ្តា​ប្រទេស​មួយ​ចំនួន​មាន​រួច​ទៅ​ហើយ រហូត​បិទ​ខ្ទប់​លើក​ទី​២ និង​លើក​ទី​៣ ដោយសារ​ការ​វិល​ត្រឡប់​វីរុស​កូ​វី​ដ​-១៩ ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​យើង​បញ្ចប់​ការ​បិទ​ខ្ទប់​នេះ ប្រជាពលរដ្ឋ​ច្បាស់​ជា​ចេញ​ទៅ​ខាងក្រៅ ហើយ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ វា​នឹង​អាច​លោត​ហក់​ឡើង​វិញ ហើយ​វា​ខ្លាំង​ជាង​យើង​បិទ​ខ្ទប់​លើក​ទី​១​ទៀត ។

លោក​ជំទាវ ជឿ​ថា បងប្អូន​មិន​ចង់​រស់នៅ​បិទ​ខ្ទប់​ដូច​មុន​ទេ ប៉ុន្តែ​បងប្អូន​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​វិធានការ​សុខាភិបាល ពិសេស​បុគ្គល​គ្រប់​រូប​ត្រូវ​រៀន​រស់​ជាមួយ​វីរុស​កូ​វី​ដ​-១៩ ដោយ​មិន​ត្រូវ​ឲ្យ​វីរុស​កូ​វី​ដ​-១៩ ឆ្លង​មក​ខ្លួនឯង​ទេ តាម​រយៈ​វិធានការ ៣​កុំ ៣ ការពារ និង​២​ចូលរួម កុំទៅ​ទីតាំង​ណា​ដែល​មានការ​ប្រមូលផ្ដុំ​មនុស្ស​ច្រើន ពិសេស​ទៅ​ទៀត​នោះ មាន​តែ​បុគ្គល​គ្រប់​ៗ​រូប​ប៉ុណ្ណោះ ដែល​អាច​ការពារ​មិន​ឲ្យ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន ហើយនឹង​ឈាន​ទៅ​កាត់​ផ្តាច់​ការ​ចម្លង​ក្នុង​សហគមន៍ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook