Connect with us

ព័ត៌មានជាតិ

អជ្ញាធរប្រកាសបន្តបិទ៧​ថ្ងៃទៀត ទាំងផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ​

រាជធានី​ភ្នំពេញ ៖ នៅ​យប់ថ្ងៃ​ទី​០៦ ឧសភា ២០២១​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីសម្រេច ស្ដី​ពី ការ​បន្ត​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ៧​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​០៨ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១ ។

គួរ​រម្លឹក​ថា កាលពី​យប់​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ប្រកាស​ជូនដំណឹង ស្ដី​ពី ការ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២១ ។

ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់ មាន​ដូច​ជា ផ្សារ​ក្រមួន ផ្សារ​ចាត់តាំង ផ្សារ​រោងចក្រ ផ្សារ​សហគមន៍ ផ្សារ​ក្នុង​ដី​ឡូត៍​ឯកជន ផ្សារ​ជុំវិញ​មន្ទីរពេទ្យ និង​ផ្សារ​តាម​ចិញ្ចើម​ផ្លូវ នឹង​ត្រូវ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន ៕

Picture
Picture

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook