Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ រកឃើញនំបាញ់ឌុក និងលតអង្ករមានផ្ទុកសារធាតុគីមីបូរ៉ាក់នៅផ្សារធំថ្មី

ភ្នំពេញូ ៖ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ក.ប.ប. ប្រចាំខណ្ឌដូនពេញ ដោយមានការសហការជាមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានី និងគណៈកម្មផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលវេចខ្ចប់ និង ទំនិញដែលជាគ្រឿងឧបភោគ បរិភោគ និងសាដក នៅផ្សារធំថ្មី ក្នុងរាជធានីភ្នំពេញ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវ
ជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើម្ហូបអាហារចំនួន ៣២ គំរូ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់បូរ៉ាក់នៅក្នុង បាញ់ឌុក និងលតអង្ករ។ បន្ទាប់មកមន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតម្ហូបអាហារទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី។

ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

Click to comment

Leave a Reply

Your email address will not be published.

Facebook