Connect with us

ព័ត៌មានជាតិ

ពលករខ្មែរចំនួន៤នាក់មកពីប្រទេសថៃ ត្រូវបានបញ្ជូនមកដល់ស្រុកកំណើតនៅស្រុកបុរីអូរស្វាយសែនជ័យខេត្តស្អឹងត្រែង ហើយបន្តធ្វើចត្តាឡីស័ក

ស្ទឺងត្រែង៖ ក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យបានទទួលយកបពលករមកពីប្រទេសថៃចំនួន៤នាក់ ដែលមានទីលំនៅ នៅភូមិកណ្តាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង មកធ្វើចត្តាឡីស័កនៅមណ្ឌលកម្រិត១នាស្រុកកំណើតវិញ។

ក្នុងសកម្មភាពនាំបងប្អូនកម្មករ៤នាក់មកធ្វើចត្តាឡីស័កកាលពីថ្ងៃទី០៩ឧសភាកន្លងមកនេះ លោកវេជ្ជបណ្ឌិត ទន.វុទ្ធី អនុប្រធាន មន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យបានបញ្ជាក់ថា៖ នេះជាការអនុវត្តវិធានការ សុខាភិបាលយ៉ាងម៉ឺងម៉ាត់ ព្រោះបងប្អូនកម្មករយើងមកពីធ្វើការងារនៅប្រទេសថៃ ត្រូវតែទទួលធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដាន សុខភាពខ្លួនឯង។

លោកវេជ្ជបណ្ឌិត បន្តថា៖ប្រជាពលរដ្ឋទាំង៤នាក់នោះរួមាន៖ ទី ១ឈ្មោះ- ឡីត លីណា ភេទប្រុស អាយុ ២៨ -ទី ២ ឈ្មោះ ខុម ចន្ធា ភេទស្រី អាយុ ២៧-ទី៣ឈ្មោះ រុន ផើង ភេទប្រុស អាយុ ២៥-និងទី ៤ រិន រ័ត្នភេទ ស្រី អាយុ ២៥ អ្នកទាំងបួនមានទីលំនៅ នៅភូមិ ​​​​​​​ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ត្រូវបានរថយន្តកងកម្លាំងយុទ្ធពលខេមរភូមិប្រចាំនៅច្រកព្រំដែន ជូនមកដល់មូលដ្ឋានតែម្តង។

លោក លី មីណា អភិបាលស្រុកបុរីអូស្វាយសែនជ័យ បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៤នាក់នោះពិតជាមានទីលំនៅនៅភូមិកណ្តាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែងពិតប្រាកដមែន។

លោកបន្តថា៖ពួកគាត់ទាំង៤នាក់បានទៅធ្វើការចិញ្ចឹមមាន់នៅខេត្តប៉ាក់ជីនបុរី ប្រទេសថៃបានជាងពីរឆ្នាំ ទើបវិលត្រឡប់មកវិញ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ តាមច្រកអន្តរជាតិអូរបីជាន់ខេត្តបន្ទាយមានជ័យ ក៏ត្រូវបានកម្លាំងយោធាប្រចាំការនៅទីនោះ ជួយ បញ្ជូនមកគ្រូពេទ្យខេត្តស្ទឹងត្រែងដាក់ធ្វើចត្តាឡីស័កនៅប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកម្រិតមួយ ៕

Facebook