រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នស្ដីពីស្ថានភាពអាកាសធាតុបានបញ្ជាក់ថា យោងតាមការវិវត្ដន៍ជាក់ស្ដែងនៃស្ថានភាពអាកាសធាតុឃើញថា បណ្ដុំសម្ពាធទាបរួមជាមួយនឹងខ្យល់និរតីដែលបក់មកពីឈូងសមុទ្យថៃ នឹងមានឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពុជាចន្លោះពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២១។
ដោយស្ថានភាពបែបនេះក្រសួងបានបញ្ជាក់ថា នឹងធ្វើឲ្យតំបន់ជួរភ្នំដងរែក និងខ្ពស់រាបភាគឦសាន្ដ រួមមានខេត្ដរតនៈគិរី ខេត្ដមណ្ឌលគិរី ខេត្ដស្ទឺងត្រែង ខេត្ដឧត្ដមានជ័យ ខេត្ដព្រះវិហារ និងតំបន់វាលទំនាបកណ្ដាល និងតំបន់មាត់សមុទ្យរួមមាន ខេត្ដតាកែវ ខេត្ដកណ្ដាល ខេត្ដកំពង់ស្ពឹ ខេត្ដកំពង់ឆ្នាំង ខេត្ដពោធិ៍សាត់ ខេត្ដបាត់ដំបង ខេត្ដបន្ទាយមានជ័យ ខេត្ដប៉ៃលិន ខេត្ដកំពង់ធំ ខេត្ដកោះកុង និងខេត្ដព្រះសីហនុ នឹងមានភ្លៀងលាយលំជាមួយផ្គរន្ទះ ពីបង្អួរទៅខ្លាំងស្ទើរគ្រប់ទីកន្លែង និងមានខ្យល់កន្ត្រាក់មានល្បឿនខ្លាំងពី ១០ – ២០ ម៉ែត្រក្នុង១វិនាទី និងផ្ទៃសមុទ្យមានរលកមធ្យម។
ជាមួយគ្នានេះក្រសួងធនធានទឺក និងឧតុនិយម ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលស្ថិតនៅតំបន់ ដែលបានជម្រាបជូនខាងលើសូមមេត្ដាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ៕