Connect with us

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃចំនួន០២វត្ត ក្នុងខណ្ឌដង្កោ

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក អ៊ុយ សុន សមាជិកក្រុមព្រឹក្សាខណ្ឌដង្កោ ចៅសង្កាត់ និងមេភូមិទាំងអស់ក្នុង សង្កាត់ព្រែកកំពឹស យុវជន ស.ស.យ.ក រួមជាមួយ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បាននាំទេយ្យទានទៅប្រគេនព្រះសង្ឃ ចំនួន០២វត្ត ស្ថិតក្នុង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងនោះរួមមាន៖ វត្តកែវមុន្នី ស្ថិតក្នុង ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស និងវត្តព្រែកថ្លឹង ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ ជាមួយពុទ្ធបរិស័ទ្ទ ចំណុះជើងវត្តទាំងអស់ និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានពលីមរណៈ ក្នុងរយៈកាលកន្លងមកផងដែរ។

ជារៀងរាល់ឆ្នាំ គេតែងសង្កេតឃើញថា ទោះបីមានការមមាញឹកយ៉ាងណា ក៏កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមេបញ្ជាការ តែងឆ្លៀតឱកាស ទៅចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌជាច្រើនវត្តអារាមជាហូរហែរ ដោយមិនមានខកខានឡើយ ដើម្បីឧទ្ទិសកុសលជូនដល់ ញាតិមិត្ដដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូន ជីតា បងប្អូនកូនចៅ ព្រមទាំងមិត្តរួមការងារ និងមានក្ដីសង្ឃឹមមួយទៀតថា អំពើកុសល ដែលគេមានសទ្ធាបានបរិច្ចាគឧទ្ទិសទៅនោះ នឹងងាកបែរមកឱ្យសព្វសាធុការពរ ឲ្យពួកគេវិញ ទទួលបាននូវសេចក្ដីសុខ និងសេចក្ដីចំរើន តទៅថ្ងៃមុខ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook