នៅព្រឹកថ្ងៃចន្ទ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅទីបញ្ជាការយោធភូមិភាគទី៤ កងទ័ពជើងគោក (ខេត្តសៀមរាប) ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា សុំម្ចាស់ទឹក ម្ចាស់ដីដើម្បីសុំសេចក្ដីសុខ ក្នុងការបើកការដ្ឋានសាងសង់រោងចំណតរថយន្តអោយបានល្អប្រសើរ និងប្រព្រឹត្តទៅបានដោយសុខសប្បាយ និងមិនអោយមានឧបសគ្គណាមួយមករារាំងបានឡើយ ។
មានប្រសាសន៍ក្នុងឪកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានអោយដឹងដែរថា រោងចំណតរថយន្តនេះគឺ មានប្រវែងទទឹង ១៣ម៉ែត និងបណ្ដោយ ៤០ម៉ែត ចំនួន ២ខ្នង ហើយអាចចតរថយន្តបានចំនួន ៤៨គ្រឿង ។
ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ចំណតរថយន្តដែលសាងសង់នាពេលនេះ គឺជាសមិទ្ធិផលមួយបន្ថែមទៀតក្នុងចំណោមសមិទ្ធិផលនានា ដែលអង្គភាពបានកសាងជាបន្តបន្ទាប់កន្លងមក ហើយចំណតរថយន្តនេះផងដែរ ពេលដែលសាងសង់រួចរាល់ គឺអាចជួយសម្រួលដល់ការចតរថយន្តអោយមានរបៀបរៀបរយ និងមានសណ្ដាប់ធ្នាប់របស់នាយទាហាន នាយទាហានរង និងពលទាហានក្នុងពេលមកបំពេញភារកិច្ច ការងាររដ្ឋបាលប្រចាំថ្ងៃនៅក្នុងអង្គភាពផងដែរ ។
ពិធីនេះដែរ គឺមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ការិយាល័យ និងអង្គភាពចំណុះទីបញ្ជាការយោធភូមិទី៤ ៕