Connect with us

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា សម្រេចបើកអង្គប្រជុំដោះស្រាយករណីមានជនខិលខូចទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយ ករណីទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹកដែលជាសម្បត្តិរបស់រដ្ឋមួយកន្លែង ស្ថិតនៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលជនខិលខូចបានលួច ទន្រ្ទាន ឈូសឆាយ ដើម្បីយកមកធ្វើជាកម្មសិទ្ធិឯកជន។

នៅក្នុងឳកាសនោះ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ថ្លែងថា÷ ដីព្រៃលិចទឹកគឺជាជម្រក(សម្បុក)ត្រីពង នៅរដូវទឹកលិច និងជាតំបន់ជីវចម្រុះត្រូវអភិរក្ស ដែលកន្លងមករដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីណែនាំ និងផ្សព្វផ្សាយ ព្រមទាំងបានចុះត្រួតពិនិត្យជាប់ជាប្រចាំ និងបានទប់ស្កាត់រាល់ការរំលោភ ការឈូសឆាយ ការដុតរាន និងការលក់ដូរដោយខុសច្បាប់ ព្រោះដីព្រៃលិចទឹក ជាទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋ ដែលមានសារ:សំខាន់ក្នុងការបម្រើផលប្រយោជន៍ដល់បងប្អូនប្រជាសហគមន៍ និងសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។

ប៉ុន្តែទន្ទឹមនេះ ក៏នៅតែមានជនខិលខូចមួយចំនួនបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីប្រែក្លាយដីតំបន់ខាងលើនេះមកជាកម្មសិទ្ធិឯកជនទៅវិញ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook