ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ MRC បានឲ្យដឹងថា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ រដ្ឋាភិបាលបារាំង បានផ្តល់ជំនួយជាថវិកាចំនួន ១,៥ លានអឺរូ ដល់គណៈកម្មការទន្លេមេគង្គ (MRC) ដើម្បីពង្រីក និងបង្កើនប្រសិទ្ធភាពបណ្តាញតាមដានទន្លេ របស់ស្ថាប័ននេះសំដៅធ្វើឱ្យមានភាពប្រសើរឡើងដល់ការតាមដានទន្លេ និងគ្រប់គ្រងដំណើរការប្រតិបត្តិ ការគម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមដងទន្លេមេ និងដៃទន្លេសំខាន់ៗនៃទន្លេមេគង្គ។

នៅក្នុងពិធីចុះកិច្ចព្រមព្រៀងផ្ដល់ជំនួយនេះ បានប្រារព្ធឡើង នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ដោយមានការចុះសហហត្ថលេខី ពីសំណាក់លោកជំទាវ ហ្វ្លរឺនស៍ ហ្សង់ប្លង់-រីស្លឺរ៍ (Florence Jeanblanc-Risler) ឯកអគ្គរដ្ឋទូតនៃប្រទេសបារាំងប្រចាំប្រទេសឡាវ លោកស្រី Julie Gabet-Ouahioune) នាយកAFDប្រចាំប្រទេសឡាវ និងលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC ៕