ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ច័ន្ទ ភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ អតីតយុទ្ធជន ចំនួន ១៥គ្រួសារ មកពីទូទាំងស្រុក ក្នុងខេត្តព្រះវិហារ ដែលបានមករស់នៅលើផ្ទះអតីតយុទ្ធជន ចំនួន ១៥ខ្នង ស្ថិតនៅ ភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ផ្ទះអតីតយុទ្ធជន ចំនួន ១៥ខ្នង ដែល ១៥គ្រួសារ កំពុងរស់នៅខាងលើនេះ គឺជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម ច័ន្ទ ភ័ក្ត្រា ក៏បានឧបត្ថម្ភថវិការ គ្រឿងឧបភោគ បរិភោគ ជូនដល់ អតីតយុទ្ធជន ចំនួន ១៥គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន ថវិកាចំនួន ២០,០០០រៀល អង្ករ១បេ ត្រីខ១យួរ និងមី១កេសតូច ៕


