Connect with us

ព័ត៌មានទាន់ហេតុការណ៍

សហភាពអឺរ៉ុប បានសម្រេចចិត្តផ្អាក ជាបណ្តោះអាសន្ន នូវការបង្កើនវិធានការ ប្រឆាំងពន្ធគយដកថែប សហរដ្ឋអាមេរិក

ព្រុចសែល ៖ អនុប្រធានប្រតិបត្ដិ គណៈកម្មការ អឺរ៉ុប លោក Valdis Dombrovskis បានលើកឡើងថា សហភាពអឺរ៉ុប បានសម្រេចចិត្តផ្អាក ជាបណ្តោះអាសន្ន នូវការបង្កើនវិធានការ ប្រឆាំងរបស់ខ្លួនប្រឆាំង នឹងពន្ធគយបន្ថែម ដែលសហរដ្ឋអាមេរិក បានដាក់លើការនាំចូលផលិតផលដែកថែប និងអាលុយមីញ៉ូម ។

លោក Dombrovskis បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថាការផ្លាស់ប្តូរនេះដែលត្រូវបានធ្វើឡើងដើម្បី “ចាប់ផ្តើមទំនាក់ទំនងឆ្លងទ្វីបអាត្លង់ទិក” នឹងផ្តល់នូវចន្លោះ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា ចំពោះជម្លោះនេះ និងដោះស្រាយសមត្ថភាពលើសសកល។

លោក Dombrovskis រួមជាមួយអ្នកតំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិកលោកស្រី Katherine Tai និងលេខាពាណិជ្ជកម្មអាមេរិក Gina Raimondo បានប្រកាសចាប់ផ្តើមការពិភាក្សា ដើម្បីដោះស្រាយ សមត្ថភាព ដែកថែបនិងអាលុយមីញ៉ូម នៅលើពិភពលោក នេះបើយោងតាមសេចក្តី ថ្លែងការណ៍សហភាពអឺរ៉ុប – សហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ពួកគេបានទទួលស្គាល់ ក្នុងអំឡុង ពេលនៃការប្រជុំជាក់ស្តែងមួយ កាលពីសប្តាហ៍មុន“ តម្រូវការសម្រាប់ដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព ដែលការពារឧស្សាហកម្ម ដ៏សំខាន់ របស់យើង ហើយបានឯកភាពគ្នា ដើម្បីរៀបចំផ្លូវមួយ ដែលបញ្ចប់ជម្លោះរបស់អង្គការ ពាណិជ្ជកម្មពិភពលោក បន្ទាប់ពីការអនុវត្តពន្ធ របស់សហរដ្ឋអាមេរិក លើការនាំចូលពីសហភាពអឺរ៉ុប ក្រោមផ្នែក ២៣២” ។ “

នៅក្នុងនោះដែរ អ្នកទាំងបីបានព្រមគ្នា លើកឡើងថា បានប្តេជ្ញាចូលរួមក្នុងការពិភាក្សាយ៉ាងឆាប់រហ័ស ដើម្បីស្វែងរកដំណោះស្រាយ មុនដំណាច់ឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និងពន្ធ ១០ ភាគរយលើការនាំចូល អាលុយមីញ៉ូមនៅទូទាំងពិភពលោក ក្នុងឆ្នាំ២០១៨ ដែលធ្វើឱ្យមានការប្រឆាំងយ៉ាងខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុក៕

Click to comment

Leave a Reply

Your email address will not be published.

Facebook