រដ្ឋបាលខេត្តមណ្ឌលគិរី បានសេចក្តីប្រកាសព័ត៌មាន ដើម្បីធ្វើការស្រាយបំភ្លឺក្រោយពីមានការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Gỗ Đá Đăng Tâm ដែលបានសរសេរជាភាសាវៀតណាម ហើយមានខ្លឹមសារជាភាសារខ្មែរថា «ដំណើរដឆ្ពោះទៅរកត្បូងស្អាតៗជីវិតមិនមែនជាក្តីសុបិន្ត ហើយវាមិនសាមញ្ញងាយស្រួលឡើយ»។
រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនដល់សាធារណៈទាំងអស់ថា ព័ត៌មានដែលមានខ្លឹមសារជាភាសាវៀតណាម តាមបណ្តាញសង្គមហ្វេសប៊ុកឈ្មោះGỗ Đá Đăng Tâm កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាព័ត៌មានមិនពិត មានលក្ខណៈបំពុលសង្គម ដូច្នេះរដ្ឋបាលខេត្តមណ្ឌលគិរី សូមធ្វើការបដិសេធទាំងស្រុងនូវខ្លឹមសារទាំងអស់ដែលមានចរិកញុះញង់ មូលបង្កាច់ខុសពីការពិត ក្នុងន័យដើម្បីបំភ័ន្តសារធារណៈមតិឱ្យមានការយល់ច្រឡំ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័ន ក្រសួងជំនាញពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តមណ្ឌលគិរី សូមអំពាវនាវដល់ស្ថាប័ន្ថមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សូមជួយស្វែងរកជនដែលមានគំនិតលក្ខណៈបំពុលសង្គមចុះផ្សាយព័ត៌មានមិនពិតនោះ យកមកផ្តន្ទាទៅសតាមនិតិវិធីច្បាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២០ មានជនជាតិវៀតណាមម្នាក់ បានបង្ហោះរូបភាពជាច្រើន រួមជាមួយវីដេអូ មួយចំនួននៅលើបណ្តាញសង្គមហ្វេសបុក ឈ្មោះGỗ Đá Đăng Tâm ដែលបានឆេកអ៊ីន នៅក្នុងខេត្តមណ្ឌលគិរីដោយបានសរសេជាភាសារវៀតណាមថា ៖ «Hành Trình Để Có Những Viên Đá Đẹp “”Đời không như là mơ _ Không hề đơn giản” បកប្រែជាភាសាខ្មែរថា «ដំណើរឆ្ពោះទៅរកត្បូងស្អាតៗ ជីវិតមិនមែនជាក្ដីសុបិន្ដទេ ហើយវាមិនសាមញ្ញងាយស្រួលឡើយ»៕