Connect with us

ព័ត៌មានជាតិ

រំភើបណាស់! ស្វាយស្រស់កម្ពុជាត្រូវបានទទួលស្វាគមន៍ យ៉ាងច្រើន ពីពាណិជ្ជករចិន

ភ្នំពេញ៖ ឯកឧត្តមវេង សាខុនរដ្ឋមន្រ្តី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានថ្លែងបញ្ជាក់ថា ការនាំចេញផ្លែស្វាយស្រស់ របស់កម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានទទទួលស្វាគមន៍ ពីសំណាក់មន្រ្តីអគ្គរដ្ឋបាលគយ មន្រ្តីពាក់ព័ន្ធ និងពាណិជ្ជករចិន ជាច្រើន។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមវេង សាខុន បានថ្លែងថា “ការនាំស្វាយស្រស់របស់កម្ពុជាចេញទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានស្វាគមន៍ ពីសំណាក់មន្រ្តីអគ្គរដ្ឋបាលគយ មន្រ្តីពាក់ព័ន្ធ និងពាណិជ្ជករចិន ជាច្រើន នៅខេត្តហ្គ័ងស៊ី នៅ កំពុងផែឈីងចូវ ខេត្តហ្គ័ងស៊ី( Qinzhou Port, Guangxi Province ) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ”។

ជាមួយគ្នានោះ ឯកឧត្តមវេង សាខុន បញ្ជាក់ថា ទន្ទឹមនឹងនេះក្រសួងក៏បានទទួលដំណឹងថា នឹងមានការសម្ពោធជាផ្លូវការ ទទួលផ្លែស្វាយស្រស់របស់កម្ពុជា នៅទីក្រុងប៉េកាំង នៅថ្ងៃទី ២៥ ខែឧសភា ខាងមុននេះ ក្រោមអធិបតីភាព ពីមន្រ្តីតំណាងក្រសួង កសិកម្ម និងកិច្ចការជនបទ និង ក្រសួងពាណិជ្ជកម្មចិន រួមនឹង អគ្គរដ្ឋបាលគយចិន ជាមួយនិង តំណាងស្ថានអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងប៉េកាំង ផងដែរ។ ក្នុងនោះមានផ្លែស្វាយស្រស់ចំនួន ២ ទូរកុងតឺន័រដែលជារបស់ក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក និងក្រុមហ៊ុន Long Wo Agricalture (Cambodia) Co.,Ltd ។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសហការជាមួយស្ថានអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីសម្ពោធជាផ្លូវការ ក្នុងការនាំផ្លែស្វាយស្រស់ ចេញពីកម្ពុជាកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ដោយត្រូវប្រើប្រាស់រយៈពេលនៃការដឹកជញ្ជូនចំនួន ១៣ថ្ងៃ ទើបទៅដល់គោលដៅ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook