Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ការចុះបង្ក្រាប និងរឹបអូសបានផលិតផល ក្លែងក្លាយ ជាង ៥០០តោន

ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នេះ បានធ្វើសន្និសីទសារព័ត៌មានស្ដីពី ការចុះបង្ក្រាប និងរឹបអូសបានផលិតផល ដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ ដូចជា ផលិតផលស៊ីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត សរុបប្រមាណជាង ៥០០តោន។

សូជម្រាបថា សន្និសីទសារព័ត៌មាន នារសៀលថ្ងៃនេះធ្វើឡើង ក្រោមអធិបតីភាព ឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ព្រមទាំង ភាគីពាក់ព័ន្ធជាច្រើនរូបទៀត៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook