រាជធានីភ្នំពេញ៖ នៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២៤ ខែឧសភានេះ មានប្រជាជននៅតំបន់មិនរៀបរយ ក្រុម១៤ និង១៥ នៅផ្សារតូច សង្កាត់ទួលសង្កែ បាននាំគ្នាផ្ទុះការតវ៉ាប្រុងចេញពីតំបន់សហគមន៍ ខណៈអាជ្ញាធរដាក់រនាំងដែកបិទខ្ទប់ ក្រោយពីរកឃើញអ្នកកើតកូវីដ១៩ ជាង២០០នាក់ ។
ការផ្ទុះការតវ៉ាខាងលើនៅចំនុចជាប់ប៉ុស្តិ៍សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ នៅផ្លូវជាតិលេខ៥ ។ គួរបញ្ជាក់ថា នៅរយៈពេល២ថ្ងៃនេះ ២សហគមន៍ នៅក្រុមទី១៥ និង១៤ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវចំណុចខាងលើនេះ គឺធ្វើតេស្តរកឃើញ មានវិជ្ជមានកូវីដ១៩ ចំនួន២០៥នាក់ ។
បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ ជាច្រើនខាងលើ កម្លាំងសមត្ថកិច្ចក៏ដូចជា អាជ្ញាធរបានបិទខ្ទប់ តំបន់មិនរៀបរយខាងលើនេះទាំង មូល ។ លុះដល់ព្រឹកមិញនេះទើបមានការតវ៉ា ដោយសារតែបងប្អូនប្រជាពលរដ្ឋចង់ចេញពីតំបន់បិទខ្ទប់ខាងលើ ហើយអាជ្ញាធរមានការព្រួយបារម្ភ ខ្លាចមានហានិភ័យឆ្លងទៅតំបន់ផ្សេងៗទៀត ៕