Connect with us

កងកម្លាំងប្រដាប់អាវុធ

សហរដ្ឋអាមេរិករារាំងការនាំចូលរបស់ប្រទេសចិន ដោយសារការប្រើកម្លាំងពលកម្មដោយបង្ខំ

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ត្រាំ បានហាមឃាត់ការនាំចូលផលិតផលចិនមួយចំនួនដែលសហរដ្ឋអាមេរិក បាននិយាយថា ផលិតផលទាំងនោះបានប្រើកម្លាំងពលកម្មដោយបង្ខំ។

ក្រសួងសន្តិសុខប្រទេសបានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ទំនិញហាមឃាត់ត្រូវបានផលិតដោយកម្លាំងពលកម្មដោយបង្ខំដែលគាំទ្រដោយរដ្ឋ នៅក្នុងតំបន់ ស្វយ័ត ស៊ីនជាំងអ៊ុយហ្គ័រ របស់ប្រទេសចិន។

ផលិតផលទាំងនោះរួមមានសម្លៀកបំពាក់កប្បាស និងគ្រឿងកុំព្យូទ័រ។ ក្រសួងបាននិយាយថា របស់របរមួយចំនួន ត្រូវបានផលិតនៅតាមអ្វីដែលរដ្ឋាភិបាលចិនចាត់ទុកថា ជាជំរុំអប់រំឡើងវិញសំរាប់ជនជាតិភាគតិចអ៊ុយហ្គ័រ ហើយជនជាតិអ៊ុយហ្គ័រមួយចំនួនត្រូវបានគេជឿថាត្រូវបានឃុំខ្លួនដោយខុសច្បាប់នៅកន្លែងនោះ។

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក ម៉ៃ ពុំពេអូ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលលោកត្រាំ បានដឹកនាំពិភពលោកក្នុងការយកចិត្តទុកដាក់ចំពោះការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់គណបក្សកុម្មុយនិស្តចិននៅតំបន់ស៊ីនជាំង។

កាលពីសប្តាហ៍មុនសហរដ្ឋអាមេរិកបានបង្ហោះក្នុងគេហទំព័រមួយដែលមានចំណង ជើងថា ការរំលោភសិទ្ធិមនុស្សរបស់បក្សកុម្មុយនីស្តចិននៅតំបន់ស៊ីនជាំង ហើយគេហទំព័រ នេះ រិះគន់សកម្មភាពនិងគោលនយោបាយរបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់ ខណៈដែលរដ្ឋបាលលោកត្រាំ កំពុងបង្កើនសម្ពាធទៅលើប្រទេសចិនជុំវិញបញ្ហាសិទ្ធិមនុស្ស។

Click to comment

Leave a Reply

Your email address will not be published.

Facebook