Connect with us

ព័ត៌មានទាន់ហេតុការណ៍

មេសិទ្ធិមនុស្សរបស់ UN ថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា អាចជាបទឧក្រិដ្ឋកម្មសង្គ្រាម

(ហ្សឺណេវ)៖ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិលោកស្រី Michelle Bachelet បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារដ៏ប្រល័យរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាប៉ាឡេស្ទីននៅដើមខែនេះ អាចជាបទឧក្រិដ្ឋកម្មសង្គ្រាម ប្រសិនបើត្រូវបានរកឃើញថា មិនមានសមាមាត្រ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១។

លោកស្រី Bachelet បានថ្លែងនៅក្នុងសម័យប្រជុំពិសេស នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅថ្ងៃនេះថា «ប្រសិនបើគេរកឃើញថា ការវាយប្រហាររបស់អ៊ីស្រាអែលធ្វើឡើងគ្មានការរើសមុខ ហើយផលប៉ះពាល់របស់វាគឺធ្ងន់ធ្ងរមិនសមាមាត្រនឹងជនស៊ីវិល និងទ្រព្យសម្បតិ៍របស់ពួកគេ ការវាយប្រហារបែបនេះ អាចជាបទឧក្រិដ្ឋកម្មសង្គ្រាម»។

គួរបញ្ជាក់ថា សង្រ្គាមរយៈពេល ១១ថ្ងៃរវាងក្រុមហាម៉ាស់ប៉ាឡេស្ទីន និងអ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងតិច ២៥៣នាក់នៅខាងតំបន់ហ្គាហ្សា ក្នុងនោះមានកុមារ ៦៦នាក់និងស្ត្រី ៣៩នាក់ និងមនុស្សចាស់ ១៧នាក់។ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយកាលពីថ្ងៃសុក្រសប្ដាហ៍ ដោយមានការសម្របសម្រួលរបស់

Click to comment

Leave a Reply

Your email address will not be published.

Facebook