Connect with us

ព័ត៌មានទាន់ហេតុការណ៍

សមាជិកសភាថ្នាក់តំបន់មីយ៉ាន់ម៉ាមួយរូប ត្រូវបានគេបាញ់សម្លាប់នៅភាគខាងត្បូងប្រទេស

(រ៉ង់ហ្គូន)៖ សមាជិកសភាថ្នាក់តំបន់ម្នាក់នៃគណបក្សសហព័ន្ធសាមគ្គីភាព និងការអភិវឌ្ឍ (Union Solidarity and Development Party) ឬហៅកាត់ USDP ត្រូវបាន គេបាញ់សម្លាប់នៅឯរដ្ឋ Mon ស្ថិតនៅភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១។

លោក U Myint Swe ដែលជាប្រធានគណបក្ស (USDP) ប្រចាំរដ្ឋ Mon រួមជាមួយភរិយាត្រូវបានខ្មាន់កាំភ្លើង២នាក់ ជិះម៉ូតូមួយគ្រឿងបាញ់ប្រហារនៅក្នុងទីក្រុង Bilin នៅម៉ោង ៨៖១៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែមិនមានការបញ្ជាក់ពីស្ថានភាពភរិយារបស់លោកឡើយ។

បន្ថែមពីលើនេះ មនុស្ស៥នាក់ផ្សេងទៀតក៏ត្រូវបានគេរាយការណ៍ថាបានរងរបួសនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់កែច្នៃមួយផងដែរនៅការិយាល័យរដ្ឋបាលភូមិ ក្នុងទីក្រុង Ye នៃរដ្ឋ Mon៕

Click to comment

Leave a Reply

Your email address will not be published.

Facebook