Connect with us

ព័ត៌មានជាតិ

អាល់កុលក្លែងក្លាយ ប្រមាណជិត៦០លីត្រ ត្រូវបានមន្ត្រីជំនាញរកឃើញនៅផ្សារតាខ្មៅចាស់ និងតាមបណ្តាឱសថស្ថាន ក្នុងក្រុងតាខ្មៅ

រាជធានីភ្នំពេញ៖ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកណ្តាល សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានចុះ ត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានទំនិញក្លែងក្លាយ នៅផ្សារតាខ្មៅចាស់ និងតាមបណ្តាឱសថស្ថាន ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូមួយចំនួនមកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ៥៨លីត្រ។

បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី៕

Click to comment

Leave a Reply

Your email address will not be published.

Facebook