រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១។
តាមសេចក្តីជូនដំណឹង ការប្រមូលពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១ នឹងដាក់ឲ្យអនុវត្តចាប់ពីថ្ងៃ ០១ មិថុនា រហូតដល់ថ្ងៃ ៣០ វិច្ឆិកា ឆ្នាំ២០២១។
ម្ចាស់យានយន្តគ្រប់ប្រភេទត្រូវដាក់លិខិតប្រកាស ឬយកមកជាមួយប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងធ្វើការបង់ពន្ធតាមសាខាពន្ធដាខេត្ត-ខណ្ឌ ឬតាមបណ្តាធនាគារជាដៃគូ។
ចាប់ពីថ្ងៃ ០១ ខែមករា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងធ្វើការពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណា ដែលមិនទាន់បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងទៅ តាមច្បាប់សារពើពន្ធ៕