រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះតាមបណ្ដាញសង្គមរបស់ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅមុននេះបានបង្ហោះព័ត៌មានពីដំណឹងមរណភាពរបស់ឯកឧត្តម ត្រាំ អ៉ីវតឹក អតីតរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន និងបច្ចុប្បន្នជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។
ក្នុងការចូលរួមរំលែកទុក្ខនោះ ឯកឧត្តម សួន សេរីរដ្ឋា បានបញ្ជាក់ថា មរណភាពរបស់ឯកឧត្តមត្រាំ អ៉ីវតឹក គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ។ ឯកឧត្តមជាចាស់ទុំដែលមានចរឹតដឹកនាំស្លូតបូត ម៉ឺងម៉ាត់ និងសំដីសំដៅមួយៗច្បាស់ៗ ព្រមទាំងសមញ្ញគួរជាទីគោរព និងយកគំរូរៀនសូត្រតាម ៕