Connect with us

ព័ត៌មានជាតិ

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សាងសង់សម្រេចបាន ៦០% ហើយ

គិតត្រឹមខែឧសភា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានសាងសង់សម្រេច 60% ហើយ។ ក្រោយពេលសាងសង់រួចរាល់ គម្រោងនេះនឹងជាផ្នែកមួយដ៏សំខាន់់ក្នុងការជួយលើកស្ទួយដល់សេដ្ឋកិច្ច ប្រទេសកម្ពុជា។

គម្រោងសាងសង់ផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាខ្សែផ្លូវទី១ និងដំបូងគេបំផុតពុំធ្លាប់មានពីមុនមកនៅ ក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា។ ផ្លូវនេះនឹងក្លាយជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ។
ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សំដៅសម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងផលិតផលកសិឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគ និងប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស ទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទីផ្សារអន្តរជាតិតាមរយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅ។

ផ្លូវល្បឿនលឿននេះនឹងជួយបង្កភាពងាយស្រួល កាត់បន្ថយការចំណាយ និង សន្សំពេលវេលា សំដៅបង្កើនសមត្ថភាពប្រកួតប្រជែងធុរកិច្ច និងទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនលើសលប់ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តំបន់ និងពិភពលោក។
គម្រោង សាងសង់ ផ្លូវ ល្បឿន លឿន ពី ភ្នំពេញ ឆ្ពោះ ទៅ កាន់ ក្រុងព្រះសីហនុ វិនិយោគ ដោយ ក្រុមហ៊ុន របស់ ចិន Cambodia PPSHV Expressway Co.,Ltd ក្នុងតម្លៃ ប្រមាណ ១,៩ ពាន់ លាន ដុល្លារ ត្រូវ បាន បើក ការដ្ឋាន សាងសង់ ជា ផ្លូវការ នៅ ខែ មីនា ឆ្នាំ ២០១៩ ។

Click to comment

Leave a Reply

Your email address will not be published.

Facebook