ព័ត៌មានជាតិ សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យសហរដ្ឋអាមេរិកពិនិត្យពិចារណាដោះស្រាយបញ្ហាបំណុល ដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិក តាមរយៈទ្វេភាគី Share Tweet (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្តកម្ពុជា បានមានប្រសាសន៍ ស្នើឱ្យសហរដ្ឋអាមេរិក ជាពិសេសឯកឧត្ដមប្រធានាធិបតី ចូ បៃដិន ពិនិត្យពិចារណាដោះស្រាយបញ្ហាបំណុល ដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិក តាមវិធីទ្វេភាគី។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោកជំទាវ Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងខណៈដែលលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងជំនួបនោះដែរ លោកជំទាវ Wendy R. Sherman បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីពាំនាំយកលិខិតរបស់ឯកឧត្ដមប្រធានាធិបតីសហរដ្ឋអាមេរិក គោរពជូនសម្ដេចតេជោដោយផ្ទាល់។ លោកជំទាវបានបន្តថា នេះគឺជាបំណងរបស់ឯកឧត្ដមប្រធានាធិបតី ចូ បៃដិន ក្នុងន័យធ្វើយ៉ាងណាឱ្យអ្វីៗមានភាពល្អសម្រាប់ប្រទេសទាំងពីរ។ លោកជំទាវ Wendy R. Sherman ក៏បានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក នាពេលកន្លងមកលើវិស័យជាច្រើន ជាពិសេស លើវិស័យការរុករកអដ្ឋិធាតុទាហ៊ានអាម៉េរិកដែលបានបាត់ខ្លួននៅកម្ពុជា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ដូចជាការអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាជនដែលជាប់នៅលើនាវា ដែលប្រទេសដទៃទៀតមិនអនុញ្ញាតឱ្យចូលចត ដោយបញ្ហាជំងឺកូវីដ-១៩។ លើសពីនោះទៀត លោកជំទាវ ក៏បានអនុញ្ញាតជម្រាបជូនសម្ដេចតេជោផងដែរ អំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលរួមមានទាំងការលុបបំបាត់បំណុលរបស់កម្ពុជា កិច្ចសហប្រតិបត្តិការលើវិស័យប្រេង និងឧស្ម័ន និងការវិនិយោគរបស់សហរដ្ឋអាមេរិក លើបញ្ហាទឹក ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពលបៃតង និងបញ្ហាដទៃៗជាច្រើនទៀត។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយចំពោះអ្វីដែលលោកជំទាវ Wendy R. Sherman បានលើកឡើង និងអ្វីដែលសហរដ្ឋអាមេរិកបានចូលរួមចំណែកជួយដល់កម្ពុជា ដែលរួមមានការចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ការចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជារហូតមកដល់ពេលនេះ និងការចូលរួមចំណែករបស់សហរដ្ឋអាមេរិកជួយដល់កម្ពុជា ដោយផ្ទាល់ និងដោយប្រយោល តាមរយៈអង្គការ WHO ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការអបអរសាទរជូនដល់រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានទប់ស្កាត់ជំងឺកូវីដ-១៩ បានជោគជ័យ ដែលជាការឆ្លុះបញ្ចាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺមានការចុះថយនៃការរីករាលដាលឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិកគួរជាទីកត់សម្គាល់។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ជូនលោកជំទាវ Wendy R. Sherman ផងដែរ នូវអ្វីដែលលោកជំទាវបានលើកឡើង ជាពិសេសការដោះស្រាយបញ្ហាបំណុល ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើសុំឱ្យសហរដ្ឋអាមេរិក ជាពិសេសឯកឧត្ដមប្រធានាធិបតី ចូ បៃដិន ពិនិត្យពិចារណាដោះស្រាយបញ្ហាបំណុល ដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិក តាមវិធីទ្វេភាគី ដោយអនុញ្ញាតឱ្យកម្ពុជាសងប្រាក់បំណុលនេះ ទីមួយៈ តាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ ទីពីរៈ សងបំណុលតាមកម្មវិធីដែលមានការប្រាក់មិនលើសពី១ភាគរយ និងទីបីៈ បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកនោះ គឺសំណងចំនួន៧០ភាគរយត្រូវបង្វិលជាជំនួយមកកាន់កម្ពុជាវិញ ទៅលើវិស័យអប់រំ វប្បធម៌ ការដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាដើម។ សម្ដេចតេជោ ក៏បានស្នើឱ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការ លើការបញ្ជូនជនជាតិកម្ពុជាត្រឡប់មកពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាវិញ។ ជាការឆ្លើយតប លោកជំទាវ Wendy R. Sherman បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីរាល់កិច្ចសហប្រតិបត្តិការទាំងឡាយ ហើយលោកជំទាវ ក៏បានសន្យាថា អ្វីដែលជាការលើកឡើងជាសំណើរបស់សម្ដេចតេជោ លោកជំទាវនឹងពាំនាំទៅជូនឯកឧត្ដមប្រធានាធិបតីសហរដ្ឋអាមេរិក។ គួរបញ្ជាក់ដែរថា ដំណើទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកជំទាវ Wendy R. Sherman ដែលមកកាន់កម្ពុជានេះ ស្ថិតនៅក្នុងផ្នែកមួយ នៃដំណើរទស្សនកិច្ចរបស់លោកជំទាវ រយៈពេល១០ ថ្ងៃ នៅក្នុងប្រទេសជាច្រើនទៀត ដូចជាប្រទេសបែលហ្ស៊ិក តួកគី ឥណ្ឌូណេស៊ី កម្ពុជា ថៃ ជាដើម ដោយចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១៕ Post Views: 261 Related Topics: Up Next កសិករខេត្តត្បូងឃ្មុំកំពុងមមាញឹកដាំបន្លែសុវត្ថិភាពតាមបច្ចេកទេសកសិកម្មទំនើប Don't Miss ឯកឧត្ដម ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ទទួលមរណភាព នៅរសៀលថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១នេះ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ6 hours ago ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព័ត៌មានទាន់ហេតុការណ៍7 hours ago លោកឧត្តមសេនីយ Prayut Chan-o-cha មានប្រសាសន៍ថា គណបក្ស Move Forward Party (MFP) មិនគួរដើរចេញពីជួរដោយជួបតំណាងភ្នាក់ងាររដ្ឋាភិបាលទេ ព័ត៌មានទាន់ហេតុការណ៍7 hours ago ការនាំចេញរបស់ប្រទេសថៃបានធ្លាក់ចុះបន្ថែមទៀតនៅក្នុងខែមេសា ព័ត៌មានជាតិ3 months ago កម្មវិធីសម្ពោធសាលាដំណាក់សមត្ថិផលថ្មី ប្រសូតចេញពីការរួមគ្នារបស់ពុទ្ធសាសនិកជន ព័ត៌មានជាតិ2 months ago នំបញ្ចុកសៀមរាប ផលិតឡើងតាមរូបមន្តពីបុរាណរបស់អ្នកឃុំព្រះដាក់ ត្រៀមចុះបញ្ជីម៉ាកសមូហភាព ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៅលើទីផ្សារ ព័ត៌មានកំសាន្ត សិល្បៈ និងតារា3 months ago សន្និសីទសារព័ត៌មានស្ដីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មិនា លើកទី២៥ ឆ្នាំ២០២៣ កងកម្លាំងប្រដាប់អាវុធ11 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព1 year ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព1 year ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook