Connect with us

ព័ត៌មានជាតិ

ប្រមុខការពារជាតិ! ការចូលរួមសង្គ្រោះជាតិឱ្យរួចផុតពីរបបខ្មែរក្រហម បានឆ្លុះបញ្ចាំងអំពីទឹកចិត្តស្នេហាជាតិ

រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្ដេចពិជ័យពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ការចូលរួមសង្គ្រោះជាតិឱ្យរួចផុតពីភាពឈឺចាប់ ខ្លោចផ្សានៃរបបខ្មែរក្រហម បានឆ្លុះបញ្ចាំងអំពីទឹកចិត្តស្នេហាជាតិ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ សម្ដេចព ទៀ បាញ់ បានមានប្រសាសន៍ថា “ការចូលរួមសង្គ្រោះជាតិឱ្យរួចផុតពីភាពឈឺចាប់ខ្លោចផ្សា នៃរបបខ្មែរក្រហម បានឆ្លុះបញ្ចាំងអំពីទឹកចិត្តស្នេហាជាតិរបស់វីរជនយើង ដូចពាក្យចាស់ពោលថា “ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក”។

ប្រមុខការពារជាតិរូបនេះបន្ថែមថា ក្នុងនាមជាអ្នកស្នេហាជាតិពិតប្រាកដ ច្បាស់ណាស់ថា យើងនឹងចូលរួមសង្គ្រោះជាតិក្នុងគ្រាដែលប្រទេសជាតិមានអាសន្ន ទោះជាត្រូវលះបង់អ្វីៗគ្រប់យ៉ាង រួមទាំងជីវិត ដើម្បីភាពសុខសាន្តរបស់ជាតិនិងប្រជាជន៕

Click to comment

Leave a Reply

Your email address will not be published.

Facebook