Connect with us

ព័ត៌មានជាតិ

មន្ដ្រីជាន់ខ្ពស់ក្រសួងរ៉ែ៖ ការនាំចេញប្រេងឆៅជាលើកដំបូងរបស់កម្ពុជា ត្រូវបានពន្យារពេល

រាជធានីភ្នំពេញ៖ ការនាំចេញប្រេងឆៅរបស់ក្រុមហ៊ុន KrisEnergy ទៅកាន់ទីផ្សារអន្តរជាតិ ដែលគ្រោងធ្វើឡើងនៅក្នុងខែឧសភា ឆ្នាំ២០២១ ត្រូវបានពន្យារពេល ដោយសារក្រុមហ៊ុនមិនទាន់បញ្ចប់កាតព្វរបស់ខ្លួននៅឡើយ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាននៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា នាពេលបច្ចុប្បន្នក្រុមហ៊ុន KrisEnergy កំពុងធ្វើការងារនាំចេញប្រេងជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោក ជៀប សួរ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុន KrisEnergy មិនទាន់បានបញ្ចប់ការងារ ដែលជាកាតព្វរបស់គាត់មួយចំនួន។ ដូចនេះ គាត់មិនទាន់អាចនាំចេញប្រេងបាននៅឡើយទេ»។ ចំពោះពេលវេលាជាក់លាក់ណាមួយ ដែលក្រុមហ៊ុន KrisEnergy នឹងចាប់ផ្ដើមនាំចេញប្រេងកាតរបស់កម្ពុជានោះ លោក ជៀប សួរ ក៏មិនទាន់អាចបញ្ជាក់ បាននោះឡើយទេ។

បើតាមផែនការរបស់ក្រុមហ៊ុន KrisEnergy គ្រោងនឹងនាំចេញប្រេងកាតរបស់កម្ពុជា នៅខែឧសភា ឆ្នាំ២០២១ គឺក្នុងបរិមាណពី២៧ម៉ឺន ទៅ៣០ម៉ឺនប៉ារែល ដែលស្ថិតក្នុងនាវាផ្ទុកប្រេង ដែល១បារ៉ែល ស្មើនឹង១៥៨.៩៩លីត្រ។ សូមជម្រាបថា ដំណក់ប្រេងលើកដំបូង ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជាប្រភពធនធានចំណូលថ្មីមួយ ត្រូវបានប្រកាសបូមបានពីប្លុក A ដែនសមុទ្រកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលនេះ សមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ។ ចំណូលទទួលបានពីវិស័យប្រេងកាតនេះ នឹងត្រូវផ្តល់អាទិភាព ទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល៕

Click to comment

Leave a Reply

Your email address will not be published.

Facebook