Connect with us

ព័ត៌មានទាន់ហេតុការណ៍

អាមេរិក​នឹង​ផ្តល់​វ៉ាក់សាំង​៨០​លាន​ដូស​ដល់​ប្រទេស​អាទិភាព​មាន​ទាំង​អាស៊ាន​ផង​

អាមេរិច៖ លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន នៅ​ថ្ងៃព្រហស្បតិ៍ ទី​៣ ខែ​មីនា បាន​បញ្ជាក់​ពី​ផែន​ការ​របស់​លោក​សម្រាប់​ការ​ចែក​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ចំនួន​៨០​លាន​ដូស​ដំបូង​​​ជា​ការ​បែង​​​សកល​របស់​អាមេរិក​ស្មើ​នឹង​៧៥​%​នៃ​វ៉ាក់សាំង​តាម​រយៈ​កម្មវិធី COVAX។

ក្នុង​ក្រដាស​កំណត់​ហេតុ​មួយ សេតវិមាន​បាន​និយាយ​ថា វ៉ាក់សាំង​ដែល​​​ចែក​តាម​រយៈ​កម្មវិធី COVAX រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​​ផ្តល់​អាទិភាព​​​ដល់​​ប្រទេស​អាមេរិកឡាទីន និង​ការាប៊ីន អាស៊ី​ខាង​ត្បូង អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក ដែល​នេះ​ជា​គោល​បំណង​ជួយ​ទប់​ស្កាត់​ការ​រាល​ដាល​កូវីដ-១៩។

លោក បៃដិន មាន​ប្រសាសន៍​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ៖«យើងនឹង​ចែក​វ៉ាក់សាំង​នេះ​មិន​មែន​ដើម្បី​ធានា ឬ​ទាញ​យក​សម្បទាន​ឡើយ។ យើង​នឹង​ចែក​វ៉ាក់សាំង​ទាំង​នេះ​ដើម្បី​រក្សា​អាយុជីវិត និង​​ដឹក​នាំ​ពិភព​លោក​​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​បញ្ចប់​ជំងឺ​កូវីដ-១៩ តាម​រយៈ​អំណាច​នៃ​គំរូ​ និង​តម្លៃ​របស់​យើង»។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook