Connect with us

ព័ត៌មានទាន់ហេតុការណ៍

ប្រធានាធិបតីបារាំង ត្រូវគេទះកំផ្លៀង ពេលដើរទៅកាន់ហ្វូងមនុស្សដែលរង់ចាំស្វាគមន៍

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្ស ២ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ បន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron ត្រូវបានគេទះកំផ្លៀង ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ Drome ភាគអាគ្នេយ៍ប្រទេសបារាំង ។

វីដេអូមួយដែលត្រូវបានផ្សព្វផ្សាយ ដោយបណ្តាញព័ត៌មាន BFM TV បានបង្ហាញថា លោក Macron កំពុងដើរសំដៅទៅកាន់ហ្វូងមនុស្ស ដែលកំពុងស្រែកហ៊ោ ហើយបុរសម្នាក់ដែលកំពុងស្វាគមន៍ បានទះកំផ្លៀងលោក ។

យោងតាមទូរទស្សន៍ BFM TV បានឲ្យដឹងថា បន្ទាប់មក ក្រុមសន្តិសុខបានធ្វើអន្តរាគមន៍ភ្លាមៗ ដោយបានទាញលោក Macron ចេញពីកន្លែងនោះ ហើយផ្ដួលបុរសនោះមកដីផងដែរ ។

ក្រោយមក មនុស្ស ២ នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការចោទប្រកាន់ ពីបទប្រើអំពើហិង្សាដោយចេតនា ទៅលើបុគ្គលដែលកាន់កាប់អំណាច នៅទីសាធារណៈ ។

គួរបញ្ជាក់ថា លោក Macron បានស្ថិតនៅតំបន់ Drome ដើម្បីជួបជាមួយប្រជាជនក្នុងតំបន់ និងពិភាក្សាអំពីជីវិតរបស់ពួកគេ ដែលរងផលប៉ះពាល់ដោយការរីករាលដាល នៃជំងឺកូវីដ ១៩ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook