Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយសប្បុរសធម៌ពីសប្បុរសជនសម្រាប់ជួយដល់ប្រជាពលរដ្ឋក្នុងខេត្តដែលជួបការលំបាក

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុបានទទួលអំណោយសប្បុរសធម៌ពីឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ និលោកជំទាវ ដែលបានឧបត្ថម្ភ មី ៥០កេសធំ (៣០០កេសតូច) ទឹកសុទ្ធ ៥០យួរ ភួយ ១៦៥ភួយ អាវ ៧៥អាវ។

បន្ថែមពីនេះ ឯកឧត្តម គួច ចំរើន ក៏បានទទួលអំណោយសប្បុរសធម៌ពីព្រះតេជគុណ ប៊ុន ណេង ចៅអធិការវត្តឥន្ទញាណ ខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភ អង្ករ ២តោន មី ១១០កេសតូច ទឹកត្រី ទឹកស៊ីអ៊ីវ ៨០យួរ សម្ភារផ្ទះបាយ ៦០ឈុត និងថវិកាចំនួន ៤.០០០.០០០ រៀល (បួនលានរៀល)។

ឯកឧត្តមប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា និងសម្ភារៈ គ្រឿងឧបភោគបរិភោគដល់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook