Connect with us

ព័ត៌មានជាតិ

ទីបំផុត​ អាជ្ញាធរខណ្ឌមានជ័យ និងសង្កាត់ចាក់អង្រែក្រោមចុះរុះរើ ផ្ទះទូកតូចៗ ផ្ទះបណ្ដែតទឹក(ផ្ទះទឹក) សំណង់មិនរៀបរយ បែរចិញ្ចឹមត្រី នៅតាមដងទន្លេបាសាក់

ទីបំផុត​ អាជ្ញាធរខណ្ឌមានជ័យ និងសង្កាត់ចាក់អង្រែក្រោម ដឹកនាំដោយលោក មា សុភាព អភិបាលរងខណ្ឌ និងក្រុមការងារចម្រុះ និងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះទៅរុះរើផ្ទះទូកតូចៗ ផ្ទះបណ្ដែតទឹក(ផ្ទះទឹក) សំណង់មិនរៀបរយ បែរចិញ្ចឹមត្រី នៅតាមដងទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បន្ទាប់ពីបានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹកទន្លេក្នុងមូលដ្ឋានឱ្យបានត្រៀមលក្ខណៈ និងជ្រាបពីព័ត៌មាននេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែ មិថុនា អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់អ្នកដែលកំពុងរស់នៅលើផ្ទៃទន្លេ ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយខុសច្បាប់ ត្រូវរុះរើឬចល័តចេញ ក្នុងរយៈពេល ១សប្ដាហ៍ ដោយហេតុប៉ះពាល់បរិស្ថាន និងផ្លូវនាវាចរ។

យោងតាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ការរស់នៅលើទឹកដោយខុសច្បាប់ បង្ករឱ្យមានភាពអាធិបតេយ្យ បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី ការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ៕

 

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook