Connect with us

ព័ត៌មានជាតិ

ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស នៅខេត្តមណ្ឌលគិរី នឹងបើកដំណើរការ នៅថ្ងៃទី២១មិថុនា

ភ្នំពេញ៖ ក្នុងសារលិខិតជូនជនរួមជាតិ នៅថ្ងៃទី១០ ខែមិថុនានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស ដាក់​ឲ្យដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ជាលក្ខណៈឧស្សាហកម្ម លើកដំបូង របស់កម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ។ ការដ្ឋានអាជីវកម្ម និង​រោងចក្រចម្រាញ់មាសនេះ​ នៅតំបន់អូរខ្វា ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​។

តាមសារលិខិត សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ក្រោយពីបានសិក្សា​ស្រាវជ្រាវស្វែងរុករក​អស់រយៈពេលប្រមាណ​ ១៤ឆ្នាំ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ( ខេមបូឌា ) លីមីតធីត Renaissance Minerals ( Cambodia ) Limites ជាក្រុមហ៊ុនអូស្ត្រាលីទីមួយ ដេល​ចាប់ផ្តើមធ្វើ​អាជីវកម្មរ៉ែមាស ជាលក្ខណៈឧស្សាហកម្មតាម​​ស្តង់ដារអន្តរជាតិ ដោយបាន​ផលិតចេញ នៅថ្ងៃនេះ ជាមាសដុំ​ពាក់កណ្តាលសម្រេច ដែលមានអត្រាមាស ៩០%។ តាមរបាយការណ៍ ក្រុមហ៊ុនអាចផលិតមាសសុទ្ធ​ បានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង​។ ក្រុមហ៊ុន រំពឹងថា នឹងអាចពង្រីក​លទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។

ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បន្ថែមថា មកដល់ពេលនេះ កម្ពុជារំពឹងថា ផលិតផលមាស​ជាលក្ខណៈឧស្សាហកម្ម​ពីជម្រក​រ៉ែ នៅតំបន់​អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្តល់ផលប្រយោជន៍​ជាចំណូលដុលជាមធ្យម ប្រមាណ ១៨៥លានដុល្លារ​ ក្នុងមួយឆ្នាំ ដែ​លក្នុងនោះ ក្នុងនោះ ចំណូលថវិកាជាតិពី​សួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាទាំងនេះ នឹង​ត្រូវយកមក​ប្រើប្រាស់ក្នុងចរន្ត​ថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម​៕

Picture
Picture
Picture

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook