Connect with us

ព័ត៌មានជាតិ

ដំណឹងល្អ! ប្រទេសចិនបើកឱ្យកម្ពុជានាំចូល បង្កងប៉ាក អន្ទង់ ត្រីរស់ ខ្យង ទៅកាន់ទីផ្សារប្រទេសចិន

រាជធានីភ្នំពេញ៖ ក្រោមការជំរុញរបស់ស្ថានទូតចិនប្រចាំកម្ពុជាក្រុមហ៊ុននាំចេញជលផលចំនួន២ ក្នុងប្រទេសកម្ពុជាត្រូវបានចុះបញ្ជីដោយជោគជ័យ ជាមួយរដ្ឋបាលគយប្រទេសចិនដើម្បីអាចនាំចេញជលផល៤ប្រភេទទៅកាន់ទីផ្សារប្រទេសចិន។

យោងតាម “បញ្ជីឈ្មោះប្រទេសឬតំបន់និងប្រភេទនៃជលផលដែលអនុញ្ញាតនាំចូល និងបញ្ជីឈ្មោះសហគ្រាសដែល បានចុះបញ្ជី”ដែលចេញផ្សាយដោយរដ្ឋបាលគយចិនបានឱ្យដឹងថា កម្ពុជាអាចនាំចេញជលផលចំនួន៤ប្រភេទទៅកាន់ទីផ្សារប្រទេសចិនរួមមាន បង្កងប៉ាក(Oratosquilla、Squilla) អន្ទង់(Monopterus) ត្រីរស់(Monopterus) និងខ្យង(Chicoreus)។

ជាមួយគ្នានេះផងដែរ រដ្ឋបាលគយបានសង្កត់ធ្ងន់ថា ស្ថិតក្នុងស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ សូមភាគីកម្ពុជាពង្រឹងការត្រួតពិនិត្យបន្ថែមទៀតលើ ជលផលដែលនាំចេញទៅកាន់ប្រទេសចិន ត្រូវប្រកាន់ខ្ជាប់កិច្ចទប់ស្កាត់លើជំងឺវីរុសឱ្យបានល្អប្រសើរបុគ្គលិកក្រុមហ៊ុនត្រូវអនុវត្តតាមលក្ខខណ្ឌ ទប់ស្កាត់ជំងឺវីរុសឱ្យបានម៉ឺងម៉ាត់ មានដូចជាស្លៀកសម្លៀកបំពាក់ការងារ ពាក់ម៉ាស និងស្រោមដៃឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការបំពុល ដល់ជលផលនិងការវេចខ្ចប់ខាងក្រៅ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook