Connect with us

ព័ត៌មានជាតិ

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី  បានថ្លែងសាររំលែកទុក្ខចំពោះមរណភាពទេវនាដនិមិ្មត ឯម ធាយ

ក្រោយមរណភាពវិរព្រឹទ្ធសិល្បការិនី សំនៀងពីរោះគន្ធា ទេវនាដនិមិ្មត ឯម ធាយ ដែលលោកបានអនិច្ចកម្ម កាលពីរំលងអាធ្រាត្រថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធនោះ  នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ដ៏សោកសង្រែងនេះ។

តាមរយៈ Facebook លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំនិងក្រុមគ្រួសារ ព្រមទាំងសហការី ក៏ដូចជាប្រជាជនកម្ពុជាសូមសម្តែងនូវសមាណទុក្ខដ៏ក្រៀមក្រំ និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ វរព្រឹទ្ធសិល្បការិនី សំនៀងពិរោះគន្ធា ទេវនាដនិមិ្មត ឯម ធាយ ដែលលោកបានអនិច្ចកម្ម កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ»។

បើតាមលោក ហ៊ុន ម៉ានី បានបន្ថែមថា ការបាត់បង់លោកយាយព្រឹទ្ធាចារ្យសិល្បៈ គឺជាការបាត់បង់មរតកមនុស្សជាតិ ដែលពោរពេញទៅដោយទេពកោសល្យ និងសមត្ថភាព ផ្នែករបាំក្បាច់បូរាណ និងរបាំព្រះរាជទ្រព្យសម្រាប់ជាមរតកជាតិ និងជាគម្រូដល់កូនខ្មែរជំនាន់ក្រោយ។ លោកយាយព្រឹទ្ធាចារ្យគឺជាតួអង្គដ៏សំខាន់មួយនៃការរស់រានឡើងវិញនៃរបាំបូរាណ ក៏ដូចជាវិស័យសិល្បៈខ្មែរ ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍។

លោក ហ៊ុន ម៉ានី បានថ្លែងថា «ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធទេវនាដនិម្មិត ឯម ធាយ បានយោនយោគក្នុងកាន់ទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»

 

 

 

 

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook