ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីក្នុងកម្រិត ពីមធ្យមទៅបង្គួរគួបផ្សំនឹងប្រព័ន្ធសម្ពាធទាបនូវភាគខាងលើថ្វីដ្បិតតែបាត់ក្នុងមួយរយៈពេល តែនឹងកកើតឡើងវិញ ចាប់ពីថ្ងៃទី ១៦- ២២ ខែមិថុនា ឆ្នាំ២០២១។
ស្ថានភាពបែបនេះនឹងធ្វើឲ្យកត្តាអាកាសធាតុក្នុងប្រទេសកម្ពុជាប្រែប្រួលដូចខាងក្រោមនេះ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
- នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។ ទន្ទឹមនោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ (Thunderstorm) ក៏កើតមានផងដែរ ។
២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
-សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
- នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ពិសេសនៅភាគឦសាន ភាគខាងជើងនៃជួរភ្នំ ដងរែក ។ ឯបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ (Thunderstorm) ក៏កើតមានផងដែរ ។
៣-តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ ºC
- នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។ ទន្ទឹមនោះក៏អាចមានខ្យល់ភ្លៀង ផ្គរ រន្ទះ គួបផ្សំនិងរលក សមុទ្រមធ្យម ៕