នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ មេបញ្ជាការខេត្តកំពង់ធំ ដឹកនាំសហការីទៅជួបសំណេះសំណាលសាកសួរសុខទុក្ខ និងស្វែងយល់ពីសេចក្ដីត្រូវការរបស់បងប្អូនអតីតយុទ្ធជន ចំនួន ១៤០ គ្រួសារ ដែលកំពុងរស់នៅក្នុងផ្ទះថ្មីលើដីសម្បទានសង្គមកិច្ច ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹតប៊ុនរ៉ានីហ៊ុនសែន ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ បងប្អូនអតីតយុទ្ឋជនយេីងមានសំណូមពរជាអទិភាពចំពោះមុខ៖
១/ សំណូមពរដល់ស្ថាប័នពាក់ព័ន្ធមេត្តាពន្លឿនការសាងសង់ផ្លូវប្រវែង១២គីឡូម៉ែត្រ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដេីម្បីបងប្អូនបានធ្វើដំណើរបានងាយស្រួល ។
២/សូមសំណូមពធ្វេីអណ្តូងទឹក ដេីម្បីបងប្អូនបានទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។
៣/ សំណូមពរបន្ទះសូឡា សម្រាប់ប្រើប្រាស់ភ្លើងដោយពន្លឺព្រះអាទិត្យ ព្រោះមិនទាន់មានបណ្ដាញភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់នៅឡើយ ។


