Connect with us

ព័ត៌មានទាន់ហេតុការណ៍

អាមេរិកក្រោមរដ្ឋបាលលោកចូបៃដិន ចង់ផ្សះផ្សារជាមួយរុស្សី

មេដឹកនាំអាមេរិកនិងរុស្សអាចនឹងជួបគ្នាឆាប់ៗ តាមបំណងរបស់អាមេរិក ក្រោមរដ្ឋបាលរបស់លោក ចូបៃដិន បន្ទាប់ពីប្រទេសទាំងពីរនេះ ពាក់មុខយក្សដាក់គ្នាអស់រយៈពេលជាច្រើនឆ្នាំ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីសហើយកាលពីថ្ងៃអង្គារសប្ដាហ៍នេះដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល ជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ខណៈមានការរំពឹងជាច្រើនថាជំនួបនេះនឹងមិនអាចធ្វើឱ្យទំនាក់ទំនងរវាងមហាអំណាចទាំង២ ល្អប្រសើរឡើងវិញភ្លាមៗ នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។

បើតាមការគ្រោងទុក លោក បៃដិន និងលោក ពូទីន នឹងត្រូវចំណាយពេល ៥ម៉ោងអង្គុយពិភាក្សាគ្នានៅឯឧទ្យាន ឡា ហ្រ្គង់ (La Grange) ក្នុងទីក្រុងហ្សឺណែវ ហើយ ជំនួបនេះនឹងចាប់ផ្ដើមនៅម៉ោង ១រសៀលថ្ងៃពុធនេះ (ម៉ោងនៅស្វីស)។ នៅពេលត្រូវបានសាកសួរថាតើលោកបានត្រៀមខ្លួនហើយ ឬនៅ សម្រាប់ជំនួបជាមួយលោក ពូទីន លោក បៃដិនមិននិយាយអ្វីច្រើនឡើយ ដោយគ្រាន់តែប្រាប់អ្នកសារព័ត៌មានទាំងទឹកមុខញញឹមវិញថា៖ «ខ្ញុំតែងតែត្រៀមខ្លួនរួចរាល់ជានិច្ច»។

គួរបញ្ជាក់ថា ជំនួបរវាងលោក បៃដិន និងលោក ពូទីន គឺជាជំនួបលើកដំបូងបំផុតចាប់តាំងពីលោក បៃដិនស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករា មក។ ប៉ុន្តែ ទាំងក្រុមអ្នកជំនាញ និងសេតវិមានមិនរំពឹងទេថាជំនួបនេះនឹងធ្វើទំនាក់ទំនងអាមេរិក-រុស្ស៊ីល្អប្រសើរនឹងគ្នាឡើងវិញ។ ប៉ុន្តែ អ្វីដែលពួកគេសង្ឃឹម នោះគឺថា
នឹងមានការកំណត់ពី «បន្ទាត់ក្រហម» ឱ្យបានច្បាស់បង្ការកុំឱ្យទំនាក់ទំនងរវាងមហាអំណាចទំាង២ ធ្លាក់ចុះដុនដាបរឹតតែខ្លាំងនៅពេលអនាគត៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook