Connect with us

ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ចុះពិនិត្យ​ការដ្ឋាន​សំណង់​ស្ដូប​សមិទ្ធផល​សន្និសុខ សណ្ដាប់​ធ្នាប់​សាធារណៈ​ និ​ងសុវត្ថិភាព​សង្គម​

ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះពិនិត្យការដ្ឋានសំណង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលកំពុងដំណើរការសាងសង់ នៅសួនសមិទ្ធផលយោធា នៃវិមានឈ្នះឈ្នះ ។

សូមជម្រាបថា សួនសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម រៀបចំកសាងដោយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ធ្លាប់បានណែនាំដល់ការរៀបចំសាងសង់សួននេះ នៅវិមានឈ្នះឈ្នះ ត្រូវធ្វើយ៉ាងណារាល់ការសាងសង់ ត្រូវមានរចនាបទលក្ខណៈ វប្បធម៌ខ្មែរ ពិសេសត្រូវរំលេចនូវអត្តសញ្ញាណនយោបាយ ឈ្នះឈ្នះ ដែលជានិមិត្តរូប នៃសន្តិភាព ហើយរាល់វត្ថុធាតុដើមសាងសង់ ត្រូវធានាឲ្យបាននូវភាពរឹងមាំយូរអង្វែង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook