ព័ត៌មានជាតិ រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការការវិនិយោគ និងដាំដើមឈើជាលក្ខណៈសហគមន៍ និងក្រុមហ៊ុន Share Tweet (កំពង់ឆ្នាំង)៖ រាជរដ្ឋាភិបាលបាន លើកទឹកចិត្តឱ្យមានការវិនិយោគ និងដាំដើមឈើជាលក្ខណៈ គ្រួសារ សហគមន៍ និងក្រុមហ៊ុន ដើម្បីបម្រើដល់ជីវិតមនុស្ស សត្វ។ ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពរបស់ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មា នក ដែលមានទីតាំងស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថាការដាំ និងវិនិយោគលើការងារដាំដើមឈើនេះ នឹង បង្កើតការងារនៅមូលដ្ឋានជូនប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក បង្កើតប្រភពនៃការផ្គត់ផ្គង់ឈើក្នុងស្រុក និងនាំចេញផលិតផលឈើពីចម្ការឈើដាំ ជំនួសប្រភពផ្គត់ផ្គង់ឈើចេញពីព្រៃធម្មជាតិ ធានាដល់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ រដ្ឋបាលព្រៃឈើត្រូវបន្តការងារផ្សព្វផ្សាយ ជំរុញ លើកទឹកចិត្ត និងសហការជាមួយគ្រប់ដៃគូតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍” ដើម្បីបន្តអភិវឌ្ឍន៍ មិនថាស្ថានីយនេះ ឫស្ថានីយផ្សេងទៀតនោះទេ គឺវិស័យព្រៃឈើទាំងមូល ជាពិសេសគោលនយោបាយដាំឈើឲ្យកាន់តែផុលផុស និងកើនឡើងជាបន្តបន្ទាប់។ ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញទាំងអស់ដែលបានរួមគ្នាអភិវឌ្ឍ ថែរក្សា និងការពារដី និងបណ្តុះកូនឈើនៅស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន ប្រកបដោយ ចីរភាព និងប្រសិទ្ធភាព។ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មានក មានផ្ទៃដីសរុប ២៨ ៩៦០ហិកតា ដើម្បីធ្វើការអភិវឌ្ឍន៍ និងជំរុញការងារស្រាវជ្រាវ ពិសោធន៍ និងផលិតពូជឈើអាកាស្យា និងប្រេងខ្យល់ប្រភេទ Acacia hybrid និង Eucalyptus K7 និង G9 សម្រាប់ចែកជូនប្រជាពលរដ្ឋដាំជាចម្ការឈើលក្ខណៈគ្រួសារ ដាំតាមទីសាធារណៈ និងឈានដល់ការផលិតផ្គត់ផ្គង់ដល់វិស័យឯកជន។ បច្ចុប្បន្ននេះ រដ្ឋបាលព្រៃឈើបានដាំដុះដើមមេពូជអាកាស្យា Acacia hybrid បានចំនួន ១០ ០០០ដើម ប្រេងខ្យល់ ពូជ K7 បានចំនួន ៧ ០០០ដើម និងប្រេងខ្យល់ ពូជG9 បានចំនួន ២ ៥០០ដើម ដែលដើមពូជមេទាំង នោះអាចផ្តល់ត្រួយសម្រាប់កាត់ បណ្តុះ ឬផលិតកូនបានប្រមាណជា ៧៦០ ០០០ដើមក្នុងមួយឆ្នាំ។ ឯកឧត្តមប្រតិភូបន្ថែមថា សម្រាប់ថ្ងៃអនាគតផែនការរបស់រដ្ឋបាលព្រៃឈើ គឺអភិវឌ្ឍតំបន់ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែនមានក ឲ្យទៅជាមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជឈើអាកាស្យា និងប្រេងខ្យល់ តាមរយៈការប្រើបច្ចេកទេសកាត់ត្រួយបណ្តុះឲ្យបាន ៥លានដើមក្នុងមួយឆ្នាំ។ សាងសង់បន្ទប់ពិសោធន៍បង្កាត់ពូជឈើដោយជាលិកាវប្បកម្ម សិក្សាស្រាវជ្រាវ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថ្នាលបណ្តុះកូនឈើ ដើម្បីបង្កើនសមត្ថភាពផលិតកូនឈើឲ្យបាន ១០លានដើម/ឆ្នាំ។ ទន្ទឹមនឹងនេះ បង្កើនការផលិតពូជឈើពាណិជ្ជកម្មក្នុងស្រុកសម្រាប់ចែកចាយ និងដាំដុះនៅតាមទីសាធារណៈចំនួន ១,៥លានដើម/ឆ្នាំ៕ Post Views: 98 Related Topics: Up Next អភិបាលខេត្តកណ្តាល ចូលរួមដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ២១ Don't Miss ក្រសួងរ៉ែ និងថាមពល បន្តតាមដានដំណើរការបូមប្រេងឆៅរបស់ក្រុមហ៊ុន KrisEnergy Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានទាន់ហេតុការណ៍15 hours ago យន្តហោះ Emirates ហោះជិត១៤ម៉ោងទាំងមានប្រហោងធ្លុះនៅចំហៀងតួយន្តហោះទៅដល់អូស្ត្រាលីដោយសុវត្ថិភាព ព័ត៌មានទាន់ហេតុការណ៍15 hours ago ព្រលឹតយក្សថ្មីមួយប្រភេទ ដែលមានស្លឹកសន្ធឹងជាង៣ម៉ែត្រនិងផ្កាធំប៉ុនក្បាលមនុស្ស ត្រូវបានចាត់ថ្នាក់ជាព្រលឹតធំជាងគេបំផុតលើពិភពលោក ព័ត៌មានទាន់ហេតុការណ៍19 hours ago អូស្ត្រាលីហាមឃាត់មាសនាំចូលពីរុស្ស៊ី និងផ្តល់អាវុធបន្ថែមទៀតដល់អ៊ុយក្រែន ព័ត៌មានជាតិ3 months ago លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីអប់រំយុវជននិងកីឡា បំពាក់កន្សែងជូន សមាជិកកាយរិទ្ធកម្ពុជាថ្មី36នាក់… កងកម្លាំងប្រដាប់អាវុធ3 months ago សង្គមស៊ីវិលចិនចូលរួមដោះស្រាយបញ្ហាប្រឈមជីវភាពដល់ប្រជាជនក្រីក្រនៅក្នុងស្រុកបន្ទាយស្រី ព័ត៌មានទាន់ហេតុការណ៍3 months ago ប្រទេសចិននិយាយថា អាម៉េរិកជាអ្នកនាំអាទិ៍អោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ចំរៀងកម្ពុជាសន្តិភាព5 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព5 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ ចំរៀងកម្ពុជាសន្តិភាព1 year ago បទ ៖ កម្ពុជាសន្តិភាព ផលិតដោយ អង្គភាពសារព័ត៌មាន កម្ពុជាសន្តិភាព (Cambodia Peace) Facebook