ព័ត៌មានជាតិ អភិបាលខេត្តកណ្តាល ចូលរួមដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ២១ Share Tweet (កណ្តាល)៖ ដោយមានតម្រូវការចាំបាច់ ក្នុងការរៀបចំ សណ្តាប់ធ្នាប់សាធារណៈ នៅលើចំណីផ្លូវជាតិលេខ២១ ត្រង់ចំណុចចន្លោះគ.ម ៨+៣៧៨ ដល់ គ.ម ៨+៧៣០ ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ដោយមានការប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ២៤គ្រួសារ ដែលបានរស់នៅអាស្រ័យផលលើដីចំណីផ្លូវជាតិនេះ ក្រុមការងារបានធ្វើការប្រជុំសម្របសម្រួលជាច្រើនលើកច្រើនសារ ប៉ុន្តែនៅថ្ងៃ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ទើបមានការឯកភាពគ្នា។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា ជានិច្ចកាលសម្តេចតេជោដែលតែងតែបានគាំទ្រ និងផ្តល់នូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិត និងដាក់ចេញនូវគោលនយោបាយ ឈ្នះ-ឈ្នះ ជាវិធីសាស្រ្តដ៏ប្រសើរបំផុតក្នុងការដោះស្រាយទុក្ខកង្វល់ ជូនប្រជាពលរដ្ឋប្រកបដោយភាពយុត្តិធម៌បំផុត ហើយក៏សូមអរគុណចំពោះការខិត ខំរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយភាពទន់ភ្លន់ និងស្មារតីទទួលខុសត្រូវខ្ពស់ រហូតទទួលបានជោគជ័យដ៏ត្រចេះត្រចង់នាពេលនេះ។ ឯកឧត្តម មានប្រសាសន៍បន្តថា ជាពិសេសសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំង២៤គ្រួសារ ដែលរីករាយចូលរួមសហការជាមួយ ក្រុមការងារជំនាញពាក់ព័ន្ធរបស់យើង រហូតបញ្ចប់វិវាទនេះប្រកបដោយស្នាមញញឹម ។ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនផ្សេងទៀត សូមកុំនាំគ្នាមករស់នៅលើចំណីផ្លូវសាធារណៈ ជាហេតុធ្វើឱ្យខូចសណ្តា ប់ធ្នាប់សាធារណៈ បាត់បង់សោភណភាពទីក្រុងរបស់យើង។ ដំណោះស្រាយជាក់ស្តែងលើកនេះ បងប្អូនប្រជាពលរដ្ឋទាំង២៤គ្រួសារ បានរីករាយចូលរួមសហការជាមួយក្រុមការងារពាក់ព័ន្ធ យល់ព្រមទទួលយកនូវសំណង នៃការដោះស្រាយផលប៉ះពាល់នេះ ដោយឈរលើគោលការណ៍ ឈ្នះ-ឈ្នះ ទាំងអស់គ្នា ក្នុងកម្រិតមួយដ៏សមរម្យបំផុត៕ Post Views: 76 Related Topics: Up Next លោក សុខ ទូច៖ «បើខ្មែរខ្វះត្រីហូប ប្រហែលមកពីការលុបបឹង ស្ទឹង អូរ …» Don't Miss រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការការវិនិយោគ និងដាំដើមឈើជាលក្ខណៈសហគមន៍ និងក្រុមហ៊ុន Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានទាន់ហេតុការណ៍9 hours ago យន្តហោះ Emirates ហោះជិត១៤ម៉ោងទាំងមានប្រហោងធ្លុះនៅចំហៀងតួយន្តហោះទៅដល់អូស្ត្រាលីដោយសុវត្ថិភាព ព័ត៌មានទាន់ហេតុការណ៍9 hours ago ព្រលឹតយក្សថ្មីមួយប្រភេទ ដែលមានស្លឹកសន្ធឹងជាង៣ម៉ែត្រនិងផ្កាធំប៉ុនក្បាលមនុស្ស ត្រូវបានចាត់ថ្នាក់ជាព្រលឹតធំជាងគេបំផុតលើពិភពលោក ព័ត៌មានទាន់ហេតុការណ៍13 hours ago អូស្ត្រាលីហាមឃាត់មាសនាំចូលពីរុស្ស៊ី និងផ្តល់អាវុធបន្ថែមទៀតដល់អ៊ុយក្រែន ព័ត៌មានជាតិ3 months ago លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីអប់រំយុវជននិងកីឡា បំពាក់កន្សែងជូន សមាជិកកាយរិទ្ធកម្ពុជាថ្មី36នាក់… កងកម្លាំងប្រដាប់អាវុធ3 months ago សង្គមស៊ីវិលចិនចូលរួមដោះស្រាយបញ្ហាប្រឈមជីវភាពដល់ប្រជាជនក្រីក្រនៅក្នុងស្រុកបន្ទាយស្រី ព័ត៌មានទាន់ហេតុការណ៍3 months ago ប្រទេសចិននិយាយថា អាម៉េរិកជាអ្នកនាំអាទិ៍អោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ចំរៀងកម្ពុជាសន្តិភាព5 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព5 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ ចំរៀងកម្ពុជាសន្តិភាព1 year ago បទ ៖ កម្ពុជាសន្តិភាព ផលិតដោយ អង្គភាពសារព័ត៌មាន កម្ពុជាសន្តិភាព (Cambodia Peace) Facebook