ព័ត៌មានសេដ្ឋកិច្ច ពលរដ្ឋសហគមន៍មួយនៅខេត្តកំពង់ធំ កំពុងត្រូវប៉ាន់នឹងការប្រមូលផលដង្កូវដួងសោម ស្របតាមតម្រូវការទីផ្សារ Share Tweet (កំពង់ធំ): ដួងសោម រស់នៅក្នុងដើមសោម និងស៊ីបណ្តូល ឬគមសោមជាអាហារ មុនវិវត្តទៅជាសត្វកញ្ចែរប្រម៉ោយមួយ។ ដើមសោមមានដុះច្រើន នៅតាមដីសើមជាំទឹក តាមមាត់អូរ ដូចជានៅសហគមន៍តំបន់ការពារធម្មជាតិជីឱកបឹងប្រីយ៍ក្នុងខេត្តព្រះវិហារ ជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ។ មន្រ្តីក្រសួងបរិស្ថានបានឲ្យដឹងថា តាំងពីបុរាណកាលមក ជនជាតិកួយដែលរស់ក្នុងនៅតំបន់រវាងខេត្តកំពង់ធំ និងព្រះវិហារប្រមូលដួងសោមនៅចន្លោះខែសីហា-កញ្ញា ជាអាហារបំប៉នរបស់ពួកគាត់ តែក្រោយពីបានជ្រាបដល់ព្រះករុណាព្រះមហាក្សត្រនៅពេលនោះ ព្រះអង្គបានបញ្ជាដល់មេកន្ទ្រាញកួយឱ្យរៀបចំដួងសោម ដើម្បីថ្វាយជាក្រយ៉ាដល់ព្រះអង្គជារៀងរាល់ឆ្នាំ។ លោកបន្តថា បច្ចុប្បន្នប្រជាសហគមន៍ជីឱកបឹងប្រីយ៍ នៅបន្តប្រមូលដួងសោមជាប្រពៃណីរបស់ខ្លួន តែមិនបានទទួលទានខ្លួនឯងទេ ដោយសារមានតម្រូវខ្ពស់នៅទីផ្សារ។ ជាទូទៅ ដួងសោមត្រូវប្រមូលមកទាំងគុលដើមសោម ដែលអាចរក្សាទុកបាន ២-៣ សប្តាហ៍បន្តទៀត មុនយកដួងសោមចេញមកធ្វើជាអាហារ។ ដួងសោម ជាអាហារធម្មជាតិដ៏ឆ្ងាញ់ មានលក់នៅតាមភោជនីយដ្ឋានមួយចំនួននៅខេត្តកំពង់ធំ និងព្រះវិហារ និងនៅទីក្រុងភ្នំពេញ នៅរដូវកាលប្រមូលផលក្នុងខែសីហា-កញ្ញា។ ដួងសោម មានតម្លៃពី ១២០០០-២០០០០ រៀលក្នុងមួយគ្រាប់។ ក្រសួងបរិស្ថានបាននិងកំពុងជំរុញការដាំដើមសោមបន្ថែម នៅក្នុងផ្ទៃដីសហគមន៍គោលដៅ ដើម្បីបង្កើនចំណូលដល់ប្រជាសហគមន៍ ពីដួងសោម៕ Post Views: 381 Related Topics: Up Next មន្ទីរកសិកម្មខេត្តប៉ៃលិនជំរុញដល់ប្រជាកសិករឱ្យចូលរួមវិនិយោគដំឡូងមី Don't Miss កសិករនាំគ្នាដាំដំណាំខ្នុរការ៉ុតដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសចិន Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ7 hours ago កសិករហឿន សាវ៉ៃ កំពុងប្រមូលផលដំណាំត្រប់ស្រួយជាលើកដំបូងលក់ទៅកាន់ទីផ្សារ ព័ត៌មានកីឡា7 hours ago កីឡាជាតិលើកទី៣ ខេត្តកែបប្រមូលមេដាយបាន៣០គ្រឿង អភិបាលខេត្តចាត់ទុកជាលទ្ធផលប្រសើរ ព័ត៌មានជាតិ7 hours ago សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកតាឧបាសក ឌី បូ ត្រូវជាឪពុកមារបស់សម្តេច នៅគេហដ្ឋានលេខ៤១-៤៣ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព័ត៌មានជាតិ1 month ago កម្មវិធីសម្ពោធសាលាដំណាក់សមត្ថិផលថ្មី ប្រសូតចេញពីការរួមគ្នារបស់ពុទ្ធសាសនិកជន ចំណេះដឹង-អប់រំ3 months ago ពយជំទាវម៉ៅ មានឆ្នេរប្រវែង ១៣ គីឡូម៉ែត្រ កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងខេត្តព្រះសីហនុ! ព័ត៌មានជាតិ3 months ago រាជពិធីចម្រើនអាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទសបណ្ឌិត ទេព វង្ស កងកម្លាំងប្រដាប់អាវុធ9 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព1 year ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព1 year ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook