ព័ត៌មានសេដ្ឋកិច្ច មន្ទីរកសិកម្មខេត្តប៉ៃលិនជំរុញដល់ប្រជាកសិករឱ្យចូលរួមវិនិយោគដំឡូងមី Share Tweet (ប៉ៃលិន)៖ មន្ទីរកសិកម្មខេត្តប៉ៃលិន បានជំរុញការវិនិយោគរបស់ប្រជាកសិករលើខ្សែចង្វាក់តម្លៃដំឡូងមីលើទីផ្សារ ខណៈដែលទីផ្សារដំឡូងមីនៅខេត្តនេះកំពុងមានទីផ្សារខ្ពស់ ។ លោកសាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានមានប្រសាសន៍ថា នៅដើមរដូវវស្សាឆ្នាំនេះ អាកាសធាតុពិតជាអំណោយផលដល់ដំណាំកសិកម្ម ដូចជាដំឡូងមីជាដើម ដែលធ្វើឱ្យកសិករក្នុងខេត្តប៉ៃលិន សប្បាយ រីករាយយ៉ាងខ្លាំង ខណៈដំណាំរបស់ពួកគាត់ លូតលាស់បានល្អ ដោយពួកគាត់មានសង្ឃឹម ថា នៅពេលប្រមូលផលខាង មុខ នឹងទទួលបានទិន្នផលខ្ពស់ ។ លោកបន្តថា មកដល់ ពេលនេះ ប្រជាកសិករនៅខេត្តប៉ៃលិន ដាំដំឡូងមីបាន ១០០ភាគរយហើយ លើផ្ទៃដី៤៣០០០ ហិកតា ។ ទទ្ទឹមនេះ មន្ទីរកសិកម្មបានណែ នាំដល់ប្រជាកសិករ នៅពេលប្រមូលផលដំឡូង ត្រូវលក់ឱ្យចំទីផ្សារគោលដៅ ដើម្បីទទួលបានតម្លៃថ្លៃ ។ “យើងជំរុញឱ្យគាត់ប្រមូលផ្ដុំគ្នា ជាសហគមន៍ចងក្រងលក់រួមគ្នា ឱ្យគាត់ទទួលបានតម្លៃខ្ពស់ ហើយនៅពេលដែលដំណាំប្រមូលផល គឺយើងត្រូវពិនិត្យលើទីតាំង ទីផ្សារដែលយើងត្រូវលក់ ថាតើនៅខែណា យើងលក់ដំឡូងក្រៀម ហើយខែណាយើងលក់ដំឡូងស្រស់ ត្រូវដឹងច្បាស់លាស់ ហើយមួយទៀត យើងត្រូវព្យាយាមរក្សាពូជទុកឱ្យបានល្អ ឱ្យគ្រប់គ្រាន់ ជៀសវាងការដាំពូជដែលមិនទទួលបានលទ្ធផល ហើយនេះជាអ្វីដែលកសិករយើងយកចិត្តទុកដាក់ខ្លាំងជាងគេ ដឹងពីព័ត៌មានទីផ្សារ គិតថាយើងប្រមូលផលបណ្ដើរៗ ប្រជាកសិករកុំប្រមូលផលទាំងអស់គ្នា សម្រុកទៅទីផ្សារតែម្តង ធ្វើឱ្យដំឡូងមីរបស់យើងធ្លាក់តម្លៃទាបគឺ ឱ្យប្រជាកសិករយើងប្រមូលទៅតាមតម្រូវការដែលគេទិញប្រើប្រាស់”។ លោកបន្ថែមថា ក្រោយពីប្រជាកសិករដាំរួចរាល់បាន ១០០ភាគរយហើយនោះ មន្ទីរបានចុះណែនាំពីការប្រើប្រាស់ជីឱ្យបានសមស្រប ថែទាំចម្ការដំឡូងមី កម្ចាត់សត្វល្អិត ដើម្បីឱ្យប្រជាកសិករទទួលបានទិន្នផលច្រើន ។ សូមបញ្ជាក់ថា នៅខេត្តប៉ៃលិនមានប្រជាកសិករដាំដំឡូងមីច្រើនប្រភេទ ដូចជា ពូជ៨១, ពូជ៨៩, ពូជរាក់យ៉ងកែវ និងពូជគុយបុង ដែលជាពូជទទួលបានទិន្នផលខ្ពស់៕ Post Views: 138 Related Topics: Up Next រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឆ្លើយតបទៅនឹងការចោទប្រកាន់មួយចំនួនរបស់ក្រុមប្រឆាំងពីការថយចុះ និងបាត់បង់ផលត្រី Don't Miss ពលរដ្ឋសហគមន៍មួយនៅខេត្តកំពង់ធំ កំពុងត្រូវប៉ាន់នឹងការប្រមូលផលដង្កូវដួងសោម ស្របតាមតម្រូវការទីផ្សារ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានទាន់ហេតុការណ៍14 hours ago យន្តហោះ Emirates ហោះជិត១៤ម៉ោងទាំងមានប្រហោងធ្លុះនៅចំហៀងតួយន្តហោះទៅដល់អូស្ត្រាលីដោយសុវត្ថិភាព ព័ត៌មានទាន់ហេតុការណ៍14 hours ago ព្រលឹតយក្សថ្មីមួយប្រភេទ ដែលមានស្លឹកសន្ធឹងជាង៣ម៉ែត្រនិងផ្កាធំប៉ុនក្បាលមនុស្ស ត្រូវបានចាត់ថ្នាក់ជាព្រលឹតធំជាងគេបំផុតលើពិភពលោក ព័ត៌មានទាន់ហេតុការណ៍18 hours ago អូស្ត្រាលីហាមឃាត់មាសនាំចូលពីរុស្ស៊ី និងផ្តល់អាវុធបន្ថែមទៀតដល់អ៊ុយក្រែន ព័ត៌មានជាតិ3 months ago លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីអប់រំយុវជននិងកីឡា បំពាក់កន្សែងជូន សមាជិកកាយរិទ្ធកម្ពុជាថ្មី36នាក់… កងកម្លាំងប្រដាប់អាវុធ3 months ago សង្គមស៊ីវិលចិនចូលរួមដោះស្រាយបញ្ហាប្រឈមជីវភាពដល់ប្រជាជនក្រីក្រនៅក្នុងស្រុកបន្ទាយស្រី ព័ត៌មានទាន់ហេតុការណ៍3 months ago ប្រទេសចិននិយាយថា អាម៉េរិកជាអ្នកនាំអាទិ៍អោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ចំរៀងកម្ពុជាសន្តិភាព5 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព5 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ ចំរៀងកម្ពុជាសន្តិភាព1 year ago បទ ៖ កម្ពុជាសន្តិភាព ផលិតដោយ អង្គភាពសារព័ត៌មាន កម្ពុជាសន្តិភាព (Cambodia Peace) Facebook