អឺរ៉ុប៖ សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទ ទី២១ មិថុនាបានបន្ថែមមន្ត្រីចំនួន ៨នាក់ពីយោធាមីយ៉ាន់ម៉ា និងក្រុមហ៊ុនចំនួន ៣ ដែលទាក់ទងនឹងយោធាចូលក្នុងបញ្ជីខ្មៅនៃទណ្ឌកម្មរបស់ខ្លួន ជុំវិញរដ្ឋប្រហារខែកុម្ភៈរបស់ប្រទេសនេះ និងការបង្ក្រាបបាតុកម្មដ៏បង្ហូរឈាម។
យោងតាមការចុះបញ្ជីដែលបានចេញផ្សាយ នៅក្នុងទស្សនាវដ្ដីផ្លូវការរបស់សហភាពអឺរ៉ុប អ្នកដែលត្រូវបានកំណត់គោលដៅមានការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ទិដ្ឋាការ រួមមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សន្តិសុខ ហិរញ្ញវត្ថុ ធនធានធម្មជាតិ និងការដឹកជញ្ជូន។ ប្លុកប្រទេសទាំង ២៧ បានដាក់សហគ្រាសត្បូង និងឈើគ្រប់គ្រងដោយរដ្ឋ ខណៈពួកគេសម្លឹងរកការកាត់បន្ថយប្រាក់ចំណូលសំខាន់ៗ សម្រាប់រដ្ឋាភិបាលយោធា។ ប្លុកនេះក៏បានបន្ថែមផងដែរនូវអង្គការអតីតយុទ្ធជនសង្គ្រាមមីយ៉ាន់ម៉ា ដែលដើរតួជាកម្លាំងបម្រុងសម្រាប់យោធាចូលក្នុងបញ្ជីខ្មៅ៕