Connect with us

ព័ត៌មានទាន់ហេតុការណ៍

យីហោក្រុមហ៊ុនអាមេរិកនៅតែមានតម្លៃថ្លៃជាងគេក្នុងពិភពលោក ខណៈដែលយីហោក្រុមហ៊ុនចិនកើនឡើង (មានវីឌីអូ)

សាច់រឿង៖Amazon និង Apple គឺជាយីហោក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែយីហោរបស់ក្រុមហ៊ុនចិនក៏កំពុងកើនឡើងក្នុងបញ្ជីយីហោក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេនេះដែរ។ នេះបើយោងតាមចំណាត់ថ្នាក់ពិភពលោក ដែលត្រូវបានរៀបចំដោយក្រុមហ៊ុនប្រឹក្សាអំពីយីហោឈ្មោះ Kantar។

ក្រុមហ៊ុន Amazon ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយ លោក Jeff Bezos នៅតែមានយីហោ ដែលមានតម្លៃថ្លៃជាងគេបំផុត នៅលើពិភពលោកជាមួយនឹងតម្លៃប្រមាណ៦៨៤ពាន់លានដុល្លារអាមេរិក។

ស្ថិតនៅចំណាត់ថ្នាក់ទី២ គឺក្រុមហ៊ុន Apple ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ ជាមួយនឹងតម្លៃយីហោ៦១២ពាន់លានដុល្លារអាមេរិក ហើយក្រុមហ៊ុន Google ស្ថិតនៅចំណាត់ទី៣ ដោយមានតម្លៃយីហោ៤៥៨ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុន Tencent ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម និងវីដេអូហ្គេមធំជាងគេរបស់ចិន និងដែលមានតម្លៃយីហោថ្លៃជាងគេបំផុតរបស់ចិននោះបានស្ថិតក្នុងចំណាត់ថ្នាក់ទី៥ ខណៈដែលក្រុមហ៊ុន Alibaba ស្ថិតនៅចំណាត់ថ្នាក់ទី៧។

តម្លៃយីហោរបស់ក្រុមហ៊ុនចំនួនប្រាំបានកើនឡើង២ដង ក្នុងនោះរួមមានក្រុមហ៊ុនធ្វើជំនួញតាមអនឡាញដ៏ធំបំផុតរបស់ចិនឈ្មោះ Pinduoduo និង Meituan, ក្រុមហ៊ុនផលិតស្រារបស់ចិនឈ្មោះ Moutai, ក្រុមហ៊ុន TikTok របស់ចិន និង ក្រុមហ៊ុនរថយន្តអេឡិចត្រូនិក Tesla របស់អាមេរិក។

ក្រុមហ៊ុន Tesla ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣នោះ មានយីហោដែលកើនឡើងតម្លៃលឿនបំផុត និងបានក្លាយជាយីហោរថយន្ត ដែលមានតម្លៃខ្ពស់បំផុតដោយបានកើនឡើងតម្លៃ ២៧៥% គឺរហូតដល់ ៤២,៦ពាន់លានដុល្លារអាមេរិក៕

 

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook