ព័ត៌មានសេដ្ឋកិច្ច ឯកឧត្តម ជា សុផារ៉ា៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនជីវភាពរស់នៅ Share Tweet (ភ្នំពេញ)៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងជាប្រធានគណៈកម្មការដឹកនាំគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣ (LASED III) បានថ្លែងតាមប្រព័ន្ធអនឡាញក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្ដើមអនុវត្តគម្រោង (LASED III) នៅព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២១នេះថា គម្រោងនេះនឹងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនជីវភាពរស់នៅ និងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានគុណភាព និងធន់នឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងរបស់រាជរដ្ឋាភិបាលមួយនេះ នឹងផ្តល់ដីលំនៅឋាននិងដីសម្រាប់ធ្វើកសិកម្មដល់ប្រជាជនក្រីក្រ សម្រាប់ជាទុនក្នុងការកសាងជីវិតរស់នៅ និងបង្កបង្កើនផល។ ជាមួយនោះ គម្រោងនឹងបណ្តុះបណ្តាលការធ្វើកសិកម្ម ការផ្សារភ្ជាប់ជាមួយទីផ្សារ កសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដើម្បីបង្កើនកម្រិតជីវភាពរស់នៅ កាត់បន្ថយចំណាកស្រុក និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ចូលរួមសម្រេចគោលបំណងនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលជារបៀបវារៈសង្គម សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ បើតាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ មានថវិកាសរុប ១០៧ លានដុល្លារអាម៉េរិក ក្នុងនោះឥណទានធនាគារពិភពលោកចំនួន ៩៣លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ១៤លានដុល្លារ សហការអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់រយៈពេល៦ឆ្នាំ ពីខែតុលា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៦ នៅទីតាំងចំនួន ៧១ ក្នុងនោះ ២៦ទីតាំង សម្រាប់ការងារសម្បទានដីសង្គមកិច្ច និង ៤៥ទីតាំង សម្រាប់សហគមន៍ជនជាតិដើមភាគតិច មានផ្ទៃដីសរុប ៣០ ០០០ហិកតា ក្នុងនោះផ្ទៃដីសហគមន៍ជនជាតិដើមភាគតិច ១០ ០០០ហិកតា និងមានអ្នកទទួលផលសរុប ៦ ៥០០គ្រួសារ ក្នុងនោះសហគមន៍ជនជាតិដើមភាគតិច ១ ៥០០គ្រួសារ។ សកម្មភាពរបស់គម្រោងផ្តោតលើការងារសំខាន់ចំនួន៥ គឺការងារសម្បទានដីសង្គមកិច្ច, ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច, ការធ្វើផែនការប្រើប្រាស់ដីនៅក្នុងឃុំ,ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការគាំទ្រដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់អ្នកទទួលផល។ សូមបញ្ជាក់ថា សិក្ខាសាលាតាមប្រព័ន្ធអនឡាញដើម្បីផ្សព្វផ្សាយការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ (LASED III) ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីការចាប់ផ្តើមការអនុវត្តគម្រោង LASED III ដែលក្នុងនោះរួមមាន៖ ១)ផ្សព្វផ្សាយអំពីទិដ្ឋភាពទូទៅនៃគម្រោងដល់អ្នកពាក់ព័ន្ធ និងមុខសញ្ញាអ្នកទទួលផល និង ២)បង្ហាញអំពីការងាររបស់សមាសភាគសំខាន់ៗទាំង៤នៃការអនុវត្តគម្រោង៕ Post Views: 364 Related Topics: Up Next ពោតក្រហមខេត្តប៉ៃលិនឆ្នាំនេះ ដាំលើសផែនការគ្រោងទុក Don't Miss រោងចក្រផលិតរ៉ែមាស នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរីជាគំរូអាជីវកម្មល្អមិនប៉ះពាល់ដល់បរិស្ថាន Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានទាន់ហេតុការណ៍8 mins ago NATO ជំរុញឱ្យចិនផ្តោតលើសង្គ្រាមរុស្ស៊ី បាន ព្រមាន ថា ខ្លួន អាច យក តម្រាប់ តាម ការ គំរាម កំហែង របស់ តៃវ៉ាន់ ព័ត៌មានទាន់ហេតុការណ៍20 mins ago ប្រទេសលោកខាងលិចដាក់ទណ្ឌកម្មទាហានមីយ៉ាន់ម៉ាបន្ថែមទៀត ពីរឆ្នាំបន្ទាប់ពីរដ្ឋប្រហារលោកស្រី ស៊ូជី ព័ត៌មានទាន់ហេតុការណ៍29 mins ago សម្តេចប៉ាប Francis ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទ្វីបអាហ្រ្វិក កន្លែងដំបូងនៅកុងហ្គោ ព័ត៌មានជាតិ2 months ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ ព័ត៌មានជាតិ3 months ago អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)៖ បដិសេធន៌ក្នុងការផ្តល់សិទ្ធិស្របច្បាប់ សម្រាប់ក្រុមហ៊ុនល្បែងពាណិជ្ជកម្មអនឡាញ OL Group ឬ OL Football Clubឡើយ កងកម្លាំងប្រដាប់អាវុធ3 months ago អ្នកសារព័ត៌មានជាង១៧០០នាក់បានចុះឈ្មោះ ដើម្បីបំពេញបេសកកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ7 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព12 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព12 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook