ព័ត៌មានជាតិ ប្រទេសអភិវឌ្ឍន៍ចំនួន៣ នឹងផ្តល់ថវិកាប្រមាណ១៣លានដុល្លារ ដើម្បីធ្វើឱ្យប្រសើរនូវស្ថានភាពរួមនៃអាងទន្លេមេគង្ Share Tweet (ភ្នំពេញ)៖ រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី អាល្លឺម៉ង់ និងស្វីស សន្យានឹងផ្តល់មូលនិធិប្រមាណ ១៣លានដុល្លារអាមេរិក ឱ្យដល់គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC ដើម្បីគាំទ្រប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ឆ្លើយតបទៅនឹងបញ្ហាប្រឈមជាបន្ទាន់នានា ទន្ទឹមនឹងរក្សាគាំពារដល់មុខងារអេកូឡូស៊ីនៃទន្លេមេគង្គ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ បើតាមការឱ្យដឹងពី MRCនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា វិភាគទានថ្មីពីប្រទេសអូស្ត្រាលី នឹងមានប្រមាណ៣,៨លានដុល្លារអាមេរិក ខណៈស្វីសបានសន្យាផ្តល់ថវិកា៥,៣លានដុល្លារ និងអាល្លឺម៉ង់ប្រមាណ៣,៥៥ លានដុល្លារ។ ការចូលរួមវិភាគទាននេះ ប្រព្រឹត្តទៅតាមរលកថ្មីមួយនៃមូលនិធិដៃគូអភិវឌ្ឍន៍ដល់ MRC ក្នុងពេលគណៈកម្មការនេះ ចាប់ផ្តើមអនុវត្តផែនការ យុទ្ធសាស្ត្រ៥ឆ្នាំ ចាប់ពីឆ្នាំ២០២១ដល់២០២៥របស់ខ្លួន នៅក្រោមទិសដៅថ្មីមួយ សំដៅយកឈ្នះលើការគំរាមកំហែងជាច្រើន ដែលអាងទន្លេនេះកំពុងជួបប្រទះ។ លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC មានប្រសាសន៍ថា “ការគាំទ្រនេះ មកទាន់ពេលវេលា និងមានសារសំខាន់ខ្លាំងណាស់សម្រាប់ MRC ក្នុងការអនុវត្តន៍សកម្មភាពនានា ដែលធ្វើឱ្យមានតុល្យភាពលើតម្រូវការ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ការធ្វើឱ្យសង្គមប្រសើរឡើង និងការគាំពារដល់បរិស្ថាន”។ លោកបន្តថា MRC នឹងធានាថា រាល់ផែនការថ្នាក់ជាតិថ្មីៗសម្រាប់បង្កើតថាមពល បានថ្លឹងថ្លែងរាល់ជម្រើសជាច្រើននៃប្រភពបង្កើតថាមពលនានា រួមទាំងជម្រើសថាមពល-ស្បៀង-ទឹក ក៏ដូចជាការប្រើប្រាស់បន្ថែមនៃថាមពលដោយពន្លឺព្រះអាទិត្យ និងខ្យល់។ ជាមួយគ្នានេះ MRC នឹងសិក្សាស្វែងរកនូវមធ្យោបាយសម្រាប់ជួយសម្រួលប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធទឹក សម្រាប់អាងទន្លេទាំងមូល ដើម្បីបង្កើនផលប្រយោជន៍ឱ្យដល់កម្រិតអតិបរមា និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានផ្នែកបរិស្ថានលើទន្លេមេគង្គ និងប្រជាជន។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ MRC ដែលដកស្រង់សម្តីពីម្ចាស់គម្រោងជំនួយ បានបញ្ជាក់ថា មូលនិធិនេះ នឹងជួយMRC ឱ្យបង្កើតនូវបណ្តាញស្នូលសម្រាប់កិច្ចការតាមដានទន្លេក្នុងតំបន់ទន្លេមេគង្គ ហើយជាលទ្ធផលវារួមចំណែកដល់ការសម្រេចចិត្តដោយផ្អែកលើព័ត៌មាន សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក និងជួយបង្កើនសមត្ថភាព MRC ក្នុងការគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតឱ្យកាន់តែមានប្រសិទ្ធភាព៕ Post Views: 139 Related Topics: Up Next ពលរដ្ឋក្រីក្រ១ម៉ឺន៥ពាន់គ្រួសារ នឹងទទួលបានដីរស់នៅ និងប្រកបរបរកសិកម្ម ពីគម្រោងLASED Don't Miss កម្ពុជារកឃើញវត្តមានសត្វឈ្លូសយក្សជាលើកដំបូងនៅឧទ្យានជាតិវីរៈជ័យ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ47 mins ago គណៈប្រតិភូនៃសាជីវកម្មធនាគារស៊ូមីតូម៉ុ មីតស៊ុយកំពុងស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ព័ត៌មានជាតិ1 hour ago កុមារាខ្មែរមួយរូបបានចូលជួបប្រធានាធិបតីកូរ៉េខាងត្បូងក្រោយការព្យាបាលបានជោគជ័យ ព័ត៌មានទាន់ហេតុការណ៍2 hours ago មិនចង់សង្គ្រាម! មនុស្សរាប់ពាន់នាក់ដើរក្បួននៅអាល្លឺម៉ង់ ប្រឆាំងការបញ្ជូនរថក្រោះ និងសព្វាវុធទៅអ៊ុយក្រែន (ទស្សនាឃ្លីប) ព័ត៌មានជាតិ2 months ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ ព័ត៌មានជាតិ3 months ago អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)៖ បដិសេធន៌ក្នុងការផ្តល់សិទ្ធិស្របច្បាប់ សម្រាប់ក្រុមហ៊ុនល្បែងពាណិជ្ជកម្មអនឡាញ OL Group ឬ OL Football Clubឡើយ កងកម្លាំងប្រដាប់អាវុធ3 months ago អ្នកសារព័ត៌មានជាង១៧០០នាក់បានចុះឈ្មោះ ដើម្បីបំពេញបេសកកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ7 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព12 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព12 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook