Connect with us

ព័ត៌មានសេដ្ឋកិច្ច

ពោតក្រហមខេត្តប៉ៃលិនឆ្នាំនេះ ដាំលើសផែនការគ្រោងទុក

(ប៉ៃលិន)៖ ដំណាំពោតក្រហមនៅខេត្តប៉ៃលិនក្នុងរដូវវស្សាឆ្នាំនេះ ដាំលើសផែនការដែលបានគ្រោងទុក ដោយសារតែដំណាំនេះងាយស្រួលដំាផ្តល់ទិន្នផលខ្ពស់ និងមានទីផ្សារល្អ។ លោក សាយ សុផាតប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានមានប្រសាសន៍ថា នៅដើមរដូវវស្សាឆ្នាំនេះ អាកាសធាតុមានភាពអំណោយផលល្អ ដល់ដំណាំកសិកម្ម ដូចជាដំណាំពោតជាដើម។ លោកបន្តថា មក ដល់ពេលនេះ ប្រជាកសិករ នៅខេត្តប៉ៃលិន ដាំដំណាំពោត បានលើទំហំផ្ទៃដីប្រមាណ ៧៨០០ហិកតាហើយ គឺលើសផែនការ៣០០ហិកតា។

លោកបន្តថា នៅចំពោះមុខនេះ មន្ទីរបានចុះជួយកសិករពីបច្ចេកទេសគ្រប់គ្រងដាំដុះ ដូចជា ណែនាំពីការជ្រើសពូជ ការប្រើប្រាស់ជី និងការថែទាំលើចម្ការពោតក្រហមរបស់កសិករ ឆ្លើយតបទៅនឹងបញ្ហាអាកាសធាតុ ដើម្បីទទួលបានទិន្នផលពោតក្រហមកើន ឡើង ។ នៅឆ្នាំនេះ យើងអនុវត្តន៍លើសផែនការ ឥឡូវ នេះដំណាំពោតក្រហម យើងដាំបានប្រហែលបានជា ៧៨០០ហិកតា លើផ្ទៃដីផែនការ ៧៥០០ ហិកតា ពេលនេះវាទើបតែជាដំណាក់ការដាំដុះទេ ប៉ុន្តែទីផ្សារនៅមានជាធម្មតាទេ យើងមានផ្ដល់ជាបច្ចេកទេស និងផ្ដល់ពូជខ្លះ ដែលពាក់ព័ន្ធទៅនឹងបញ្ហា ដែលប្រជាកសិករគាត់ជួប គឺយើងមានទិញពូជបម្រុងទុក ដើម្បីចែកជូនដល់ប្រជាកសិករ។

លោកប្រធានមន្ទីរ ក៏បានសំណូមពរដល់ប្រជាកសិករ ត្រូវចុះពិនិត្យមើលដំណាំចម្ការ ពោតក្រហមឱ្យជាប់ជាប្រចាំ ត្រូវរៀបចំប្រព័ន្ធសុវត្ថិភាព និង ត្រូវបាញ់ថ្នាំកំចាត់សត្វល្អិត ឬដង្កូវឱ្យបានទាន់ពេលវេលា។ ចំពោះការប្រើប្រាស់ថ្នាំកម្ចាត់សត្វដង្កូវហ្វូង បើសិនជាកសិករមិនច្បាស់លាស់ អាចទាក់ទងសួរនាំទៅខាងមន្រ្តីជំនាញ នៃមន្ទីរកសិកម្មខេត្តបន្ថែមទៀតបាន ដើម្បីធានាឱ្យដំណាំរីកលូតលាស់ល្អ និងទទួលបាន ផលច្រើន ។ សូមបញ្ជាក់ថា ដំណាំពោតក្រហមគេយកធ្វើជាចំណីសត្វ យកទៅកែច្នៃទៅ ជាប្រភេទនំផ្សេងៗ និងអាចច្នៃជាប្រភេទជ័រកាវបិទសម្ភារ ដោយមានឈ្មួញមកប្រមូលទិញរៀងរាល់ឆ្នាំ ដើម្បីធ្វើការនាំចេញទៅប្រទេសវៀតណាម និងប្រទេសថៃ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook